ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញ​ទទួល​ជួប​ឯកអគ្គ​រដ្ឋទូត​អារ៉ាប៊ីសាអូឌីត អ៊ីស្រាអែល និងអាស៊ែបៃហ្សង់មកជំរាបលា

នាព្រឹកថ្ងៃទី ២៣ មិថុនា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអូឌីត អ៊ីស្រាអែល និងអាស៊ែបៃហ្សង់ មកជំរាបលា។
  ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអូឌីត (រូបថត៖ VNA)  

នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតលោក Saud F.M AlSuwelim ប្រធានរដ្ឋលោក Nguyen Xuan Phuc បានស្នើឲ្យភាគីទាំងពីរផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជួយសម្រួលទំនិញរបស់ភាគីនីមួយៗជ្រៀតចូលទីផ្សាររបស់គ្នាទៅវិញទៅមក ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ វប្បធម៌ អប់រំ និងបណ្តុះបណ្តាល និងការងារ។ លោកប្រធានរដ្ឋមានគោលបំណងថា លោកឯកអគ្គរដ្ឋទូត AlSuwelim នឹងបន្តបញ្ជូនតម្លៃវប្បធម៌ និងស្មារតីរបស់ប្រជាជនវៀតណាមទៅកាន់មិត្តភក្តិអារ៉ាប៊ីសាអូឌីត រួមចំណែក ជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ដោយវាយតំលៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ លោក Nadav Eshcarឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅវៀតណាមនោះ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានស្នើថា ឆ្នាំ ២០២៣ ដែលជាឆ្នាំខួបលើកទី ៣០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយស្ថាប័នមានសមត្ថកិច្ចរបស់ប្រទេសទាំងពីរចាំបាច់ត្រូវមានផែនការរៀបចំកម្មវិធីជាក់ស្ដែង សំដៅជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ក្រៅពីនោះ ភាគីទាំងពីរចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព។

  ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអាស៊ែបៃហ្សង់ (រូបថត៖ VNA)  

នៅក្នុងជំនួបជាមួយលោក Anar Lachin oglu Imanov ឯកអគ្គរដ្ឋទូត អាស៊ែបៃហ្សង់ប្រចាំនៅវៀតណាម លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអះអាងថា វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអាស៊ែបៃហ្សង់។ លោកប្រធានរដ្ឋបានស្នើឲ្យភាគីទាំងពីរបង្កើនការផ្លាស់ប្ដូរមតិស្ដីពីគោលនយោបាយការបរទេសរបស់គ្នាទៅវិញទៅមក ក៏ដូចជាបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា និងសម្របសម្រួលគ្នាប្រកបដោយប្រសិទ្ធភាពលើឆាកអន្តរជាតិផងដែរ៕


top