ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញ​ជួបសន្ទនា​ជាមួយប្រធានរដ្ឋសភាថៃ

ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពគ្នាបង្កើនជំនួបប្រាស្រ័យជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ គ្រប់កាណាល់ ក្នុងនោះមានកាណាល់សភា។
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយប្រធានរដ្ឋសភាថៃ

នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា នៅទីក្រុងបាងកក ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រថៃ ប្រធានរដ្ឋ​វៀតណាម​លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយប្រធានរដ្ឋសភាថៃលោក Chuan Leekpai។

ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពគ្នាបង្កើនជំនួបប្រាស្រ័យជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ គ្រប់កាណាល់ ក្នុងនោះមានកាណាល់សភា។ បន្តពង្រីកតួនាទីរបស់ស្ថាប័ននីតិបញ្ញត្តិក្នុងការជំរុញទំនាក់ទំនងទ្វេភាគីក៏ដូចជាសម្របសម្រួលគ្នាឃ្លាំមើលកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ចែករំលែកបទពិសោធន៍កសាង និងសុក្រិតប្រព័ន្ធគោលនយោបាយ ច្បាប់ ដើម្បីជួយសម្រួលដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ពិភាក្សាអំពីស្ថានភាពអន្តរជាតិ និងតំបន់ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឱ្យរដ្ឋសភាថៃបន្តគាំទ្រការរក្សាគោលជំហររួមរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ស្ដីពីការថែរក្សាសន្តិភាព ស្ថិរភាព ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ផងដែរ៕


top