ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅសួរសុខទុក្ខ ប្រគល់អំណោយជូន កុមារពិការនៅស្រុក Chuong My ទីក្រុងហាណូយ

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានលើកសរសើរលោកគ្រូ អ្នកគ្រូ កម្មាភិបាល និងបុគ្គលិកនៃ មជ្ឈមណ្ឌលដោយមានទំនួលខុសត្រូវ យកចិត្តទុកដាក់ ថែទាំដោយអស់ពីចិត្តពីថ្លើម ហើយបំពាក់ចំណេះដឹង និងបំណិនជីវិតសម្រាប់កុមារពិការនៅទីនេះ។
  ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc (ខាងឆ្វេង) ប្រគល់អំណោយជូនកុមារពិការនៅមជ្ឈមណ្ឌលថែទាំកុមារពិការហាណូយ។ (រូបថត៖ VOV)  

នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅសាកសួរសុខទុក្ខ និងប្រគល់អំណោយជូនកុមារពិការដែលរស់នៅ មជ្ឈមណ្ឌលថែទាំកុមារពិការហាណូយនៅស្រុក Chuong My។ មជ្ឈមណ្ឌលថែទាំ កុមារពិការហាណូយ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៧៨ រហូតមកដល់ពេលនេះ កុមារពិការជាង ៥០០ នាក់ត្រូវបានមជ្ឈមណ្ឌលទទួលចិញ្ចឹមបីបាច់និងថែទាំ។

ដោយបញ្ជាក់ថា បក្សនិងរដ្ឋតែងតែយកចិត្តទុកដាក់ដល់កុមារ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានលើកច្បាស់ថា ការថែទាំ និងការពារកុមារក៏ត្រូវការរួមដៃគ្នា ការទទួលខុសត្រូវ និងមនសិការរបស់សង្គមទាំងមូលផងដែរ។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានលើកសរសើរលោកគ្រូ អ្នកគ្រូ  កម្មាភិបាល និងបុគ្គលិកនៃ មជ្ឈមណ្ឌលដោយមានទំនួលខុសត្រូវ យកចិត្តទុកដាក់ ថែទាំដោយអស់ពីចិត្តពីថ្លើម ហើយបំពាក់ចំណេះដឹង និងបំណិនជីវិតសម្រាប់កុមារពិការនៅទីនេះ។ លោកប្រធានរដ្ឋអញ្ជើញមានប្រសាសន៍ថា៖

“ខ្ញុំសូមលើកសរសើរដល់ប្រព័ន្ធអប់រំរបស់សាលាជនពិការចំនួនជាង១០០កន្លែង នៅទូទាំងប្រទេស។ នោះជាសមិទ្ធិផលដ៏ធំធេងក្នុងគោលនយោបាយថែទាំជនពិការ គោលនយោបាយមិនទុកឲ្យអ្នកណាម្នាក់ត្រូវបំភ្លេចចោលរបស់បក្សនិងរដ្ឋ ចំពោះកុមារ ពិការជាអកុសល ដើម្បីមានមូលដ្ឋានសម្រាប់ក្មួយៗបានសិក្សា ហាត់ពត់លត់ដំ ធំដឹងក្ដី អភិវឌ្ឍន៍ ហើយបន្តរួមចំណែកដល់សង្គម។ គ្រួសារក៏រីករាយខ្លាំងណាស់ ដែលកូនពិការបានធំដឹងក្ដីផងដែរ”៕


top