ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទូងស្គរបវេសនកាលឆ្នាំ សិក្សា២០២២ នៅសកលវិទ្យាល័យជាតិទីក្រុងហូជីមិញ

លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះមហាវិទ្យាល័យជាតិទីក្រុងហូជីមិញ គឺជាអង្គភាពជួរមុខនៅទូទាំងប្រទេសក្នុងការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ដោយផ្សារភ្ជាប់ជាមួយស្ថានភាពជាក់ស្ដែង ព្រមទាំងស្នើឲ្យសាលាផ្តោតសំខាន់លើការវិនិយោគអភិវឌ្ឍន៍បុរីសកលវិទ្យាល័យជាតិទីក្រុង ហូជីមិញ។
  ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទូងស្គរបវេសនកាលឆ្នាំ សិក្សា២០២២ នៅសកលវិទ្យាល័យជាតិទីក្រុងហូជីមិញ  

នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងហូជីមិញ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបវេសនកាលឆ្នាំសិក្សា ២០២២ និងសំណេះសំណាលជាមួយនិស្សិតនៃសកលវិទ្យាល័យជាតិទីក្រុងហូជីមិញ។

អញ្ជើញថ្លែងនៅទីនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអបអរសាទរចំពោះលោកគ្រូ អ្នកគ្រូ និងនិស្សិតនៃសកលវិទ្យាល័យជាតិទីក្រុងហូជីមិញ នៅពេលដែលសាលាទើបត្រូវបានបណ្ដាអង្គការអន្តរជាតិវាយតម្លៃជាសាលាមួយក្នុងចំណោមសាលាល្អបំផុតទាំង ១២០០ នៅលើពិភព លោក។ លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះមហាវិទ្យាល័យជាតិទីក្រុងហូជីមិញ គឺជាអង្គភាពជួរមុខនៅទូទាំងប្រទេសក្នុងការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ដោយផ្សារភ្ជាប់ជាមួយស្ថានភាពជាក់ស្ដែង ព្រមទាំងស្នើឲ្យសាលាផ្តោតសំខាន់លើការវិនិយោគអភិវឌ្ឍន៍បុរីសកលវិទ្យាល័យជាតិទីក្រុង ហូជីមិញឲ្យក្លាយទៅជាបុរីសាកលវិទ្យាល័យទំនើប និងឆ្លាតវៃ ក្នុងនោះមានមជ្ឈមណ្ឌលចាប់ផ្ដើមអាជីវកម្ម និងផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ដោយផ្សារភ្ជាប់ជាមួយបុរីច្នៃប្រឌិតភាគខាងកើតទីក្រុងហូជីមិញផងដែរ៕


top