ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៥០ ទិវារំដោះខេត្ត Quang Tri

អញ្ជើញថ្លែងនៅពិធីនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានរំលឹក ឡើងវិញនូវប្រវត្តិសាស្ត្រវីរភាពរបស់កងទ័ព និងប្រជាជនខេត្ត Quang Tri ហើយ សម្ដែងគោលបំណងថា គណៈកម្មា ធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្តបន្តពង្រីក ប្រពៃណីស្នេហាជាតិ ស្មារតីដ៏អង់អាចក្លាហាន រួបរួមគ្នាការពារឯករាជ្យ អធិប តេយ្យភាព និងឯកភាពជាតិ។
  តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ លោកប្រធានរដ្ឋ Nguyen Xuan Phuc ប្រគល់គ្រឿងឥស្សរិយយសហូជីមិញជូនបក្សភាគ អាជ្ញាធរនិងប្រជាជនខេត្ត Quang Tri។ (រូបថត៖ VOV)  

នាយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ នៅទីក្រុង Dong Ha ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៥០ ទិវារំដោះខេត្ត Quang Tri (ថ្ងៃទី ១ ឧសភា ឆ្នាំ ១៩៧២ - ថ្ងៃទី ១ ឧសភា ឆ្នាំ ២០២២) និងខួបលើក ទី៥០ ការប្រយុទ្ធរយៈពេល ៨១ ថ្ងៃដើម្បីការពារកំពែងបុរាណ Quang Tri ជាការប្រយុទ្ធមួយដែលបានដក់ជាប់ក្នុងប្រវត្តិសាស្ត្រជាតិដូចជាព្រឹត្តិការណ៍ដ៏ភ្លឺស្វាងនៃ លទ្ធិវីរភាពបដិវត្តន៍។

អញ្ជើញថ្លែងនៅពិធីនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានរំលឹក ឡើងវិញនូវប្រវត្តិសាស្ត្រវីរភាពរបស់កងទ័ព និងប្រជាជនខេត្ត Quang Tri ហើយ សម្ដែងគោលបំណងថា គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្តបន្តពង្រីក ប្រពៃណីស្នេហាជាតិ ស្មារតីដ៏អង់អាចក្លាហាន រួបរួមគ្នាការពារឯករាជ្យ អធិប តេយ្យភាព និងឯកភាពជាតិ។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើថា៖

“ទីមួយ ពង្រីកភាពស្វាហាប់ ការច្នៃប្រឌិតនិងនវានុវត្តភាព;  បំផុសសេចក្ដីប្រាថ្នា អំពីការអភិវឌ្ឍប្រកបដោយភាពសម្បូររុងរឿងនិងសុភមង្គល; ជំរុញស្មារតី ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំខេត្ត ដើម្បីផលប្រយោជន៍រួម; បន្តផ្តោត លើការកសាងបក្ស ប្រព័ន្ធនយោបាយឲ្យបានស្អាតស្អំ និងរឹងមាំ។ ពង្រឹងសាមគ្គីភាព និងឯកភាពក្នុងបក្សភាគ ការស្រុះចិត្តគំនិតរបស់ប្រជាជន; ពង្រីកតួនាទីគំរូរបស់អ្នក ដឹកនាំ។ ទីពីរ ខេត្ត Quang Tri ត្រូវខិតខំប្រឹងប្រែងកែលម្អបរិយាកាសវិនិយោគ អាជីវ កម្ម លើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ខេត្ត និងធ្វើកំណែទម្រង់រដ្ឋបាលយ៉ាង សកម្ម; ពង្រីកធនធានមនុស្ស ជាពិសេសគឺ ចរិតលក្ខណៈឆ្លាតវៃ ឧស្សាហ៍ព្យាយាម របស់ប្រជាជននៅតំបន់ភាគកណ្តាល Quang Tri។ ចូរយើងខិតខំប្រឹងប្រែងដើម្បី នាំខ្សែស្របទី ១៧ និងទន្លេ Ben Hai ឲ្យក្លាយជានិមិត្តសញ្ញាថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម សូមបង្កើតអព្ភូតហេតុនៃទន្លេ Thach Han និងទន្លេ Ben Hai ដើម្បីសក្តិសមនឹង ប្រវត្តិសាស្ត្រវីរភាពនៃទឹកដីនេះ”។

នាព្រឹកថ្ងៃទី ៣០ មេសា នៅកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេស Hien Luong - Ben Hai លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីគោរពទង់ជាតិ ឯកភាពទឹកដីឆ្នាំ ២០២២៕


top