ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ស្នើឲ្យអង្គការសហប្រជាជាតិ បង្កើតមូលដ្ឋានទិន្នន័យអំពីផលប៉ះពាល់ដោយការកើនឡើងនីវ៉ូទឹកសមុទ្រ

នៅយប់ថ្ងៃទី២៣ ខែកញ្ញា តាមម៉ោងវៀតណាម តបតាមការអញ្ជើញរបស់ នាយករដ្ឋមន្រ្តីអៀរឡង់ លោក Michael Martin ប្រធានប្ដូរវេននៃក្រុម ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅសម័យប្រជុំជាន់ខ្ពស់របស់ក្រុម ប្រឹក្សាសន្តិសុខអំពីសន្តិសុខអាកាសធាតុ។

លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញថ្លែងសុន្ទរកថានៅសម័យប្រជុំ។ (រូបថត៖ VOV)

ថ្លែងនៅទីនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសម្ដែងការព្រួយបារម្ភថា ការប្រែប្រួលអាកាសធាតុគឺជាបញ្ហាប្រឈមដ៏ធំធេងលើទូទាំងពិភពលោក ហើយ កំពុងបង្កើតជារូបរាងនូវអនាគតរបស់មនុស្សលោក។ ពិភពលោកកំពុងមើលឃើញ រាល់ផលប៉ះពាល់ជាអវិជ្ជមានដោយការប្រែប្រួលអាកាសធាតុដែលបង្កឡើងជម្លោះ ធនធានធម្មជាតិរវាងសហគមន៍មនុស្សជាច្រើន ហើយបង្ខំឲ្យមនុស្សរាប់សិបលាននាក់ត្រូវធ្វើចំណាកស្រុកស្វែងរករបរចិញ្ចឹមជីវិត ដែលធ្វើឲ្យកើតមានការគំរាមកំហែងឆ្លង ដែនអំពីសន្តិសុខអេកូឡូស៊ី បរិស្ថាន ស្បៀងអាហារឬប្រភពទឹក។ រាល់ផលវិបាកនេះ បង្កប់ហានិភ័យនៃការផ្ទុះភាពតានតឹង ភាពចលាចលភូមិសាស្ត្រនយោបាយ ដែល ប៉ះពាល់ដោយផ្ទាល់ដល់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ បណ្ដាប្រទេសនិងប្រជាជាតិ។ នៅចំពោះមុខស្ថានភាពនោះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានលើកសំណើរថា៖

“ទីមួយ ក្រុមប្រឹក្សាសន្តិសុខចាំបាច់ត្រូវឈានមុខគេក្នុងការកសាងយន្តការនានា ដើម្បីវាយតម្លៃ ព្យាករណ៍និងព្រមានពីហានិភ័យសន្តិសុខអាកាសធាតុឲ្យបានឆាប់ពីចម្ងាយ ដើម្បីម្ចាស់ការទប់ទល់។ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការតាក់តែងគោលនយោបាយ ទប់ទល់នៅកម្រិតសកលលោក លោកប្រធានរដ្ឋបានស្នើឲ្យបង្កើតមូលដ្ឋានទិន្នន័យជាទូទៅអំពីផលប៉ះពាល់ពហុទិសដោយស្ថានការណ៍កើនឡើងនីវ៉ូទឹកសមុទ្រ។ ទីពីរចាំបាច់ត្រូវដាក់ផលប្រយោជន៍របស់ប្រជាជន ជា ពិសេសគឺក្រុមងាយរងគ្រោះនៅមជ្ឈភាពដើម្បីអាចដោះស្រាយឲ្យបានស៊ី សង្វាក់គ្នានូវទំនាក់ទំនងដ៏ជិតស្និទ្ធរវាងសន្តិសុខ ការអភិវឌ្ឍនិងមនុស្សធម៌”។

ក្នុងឱកាសនេះដែរ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានបញ្ជាក់នូវការប្ដេជ្ញាចិត្តនិងការសន្យាដ៏ខ្លាំងក្លារបស់វៀតណាមក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ប្រកបដោយចីរភាពបញ្ចេញចោលឧស្ម័នកាបូនតិចតួច៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top