ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ទទួលជួបនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio

នារសៀល ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបហើយអញ្ជើញនាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio ចូលរួមទទួលទានអាហារក្នុងឱកាសដែលលោកមកបំពេញទស្សនកិច្ចជាផ្លូវការនៅ វៀតណាមចាប់ពីថ្ងៃទី ៣០ ខែមេសា ដល់ថ្ងៃទី ១ ឧសភា ឆ្នាំ ២០២២។

ថ្នាក់ដឹកនាំទាំងពីរ បានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍដ៏ខ្លាំងក្លា គ្រប់ជ្រុងជ្រោយ និងជាក់ស្តែងនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀតណាម និងជប៉ុននាពេលកន្លងមក ជាពិសេសស្មារតីនៃការចែករំលែក ការរួមដំណើរ កិច្ចសហប្រតិបត្តិការដើម្បីជំនះពុះពារលើការលំបាកក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ហើយថា ជប៉ុនជានិច្ចកាលជាដៃគូជួរមុខរបស់វៀតណាមក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ODA ទេសចរណ៍ និងពលកម្ម។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានបញ្ជាក់ថា វៀតណាមនិងជប៉ុនចែករំលែកផលប្រយោជន៍យុទ្ធសាស្ត្ររួមជាច្រើន ហើយជប៉ុនជាដៃគូយុទ្ធ។

  ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ទទួលជួបនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio។ (រូបថត៖ VNA)  
  ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងនាយករដ្ឋមន្រ្តីជប៉ុន លោក Kishida Fumio។ (រូបថត៖ VNA)  

សាស្ត្រគួរឲ្យទុកចិត្ត មានសារសំខាន់ជួរមុខនិងយូរអង្វែង និងជាអាទិភាពខ្ពស់នៅក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។ លោកប្រធានរដ្ឋ មានបំណងថា ភាគីទាំងពីរនឹងជំរុញខ្លាំងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងជាក់ស្ដែងក្នុងវិស័យការពារជាតិ-សន្តិសុខ; តភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរ ពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ ពង្រីកកិច្ចសហប្រតិបត្តិការក្នុងការវិនិយោគ ពាណិជ្ជកម្ម ការផ្លាស់ប្តូរឌីជីថល; បន្តកិច្ចសហប្រតិបត្តិការ ODA ជំនាន់ថ្មីដោយមានប្រសិទ្ធភាពខ្ពស់; ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ការបង្ការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរថាមពលបៃតង ដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។

គាំទ្រចំពោះសំណើសហប្រតិបត្តិការដែលបានលើកឡើងដោយប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio មានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវៀតណាម រួមគ្នានាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រទូលំទូលាយវៀតណាម - ជប៉ុន អភិវឌ្ឍន៍ឡើងកំពស់ថ្មី ជាក់ស្ដែង ប្រកបដោយប្រសិទ្ធភាព ឆ្ពោះទៅការអបអរសាទរខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងជប៉ុននៅឆ្នាំ២០២៣។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពលើការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាអន្តរជាតិ និងតំបន់; ផ្លាស់ប្តូរមតិលើបញ្ហាអន្តរជាតិ និងតំបន់ដែលជាកង្វល់រួម ដូចជាស្ថានភាពនៅសមុទ្រខាងកើត និងប្រទេសអ៊ុយក្រែន ការឆ្លើយតបនឹងបញ្ហាសន្តិសុខក្រៅប្រពៃណី និងការពង្រឹងការតភ្ជាប់ក្នុងតំបន់ផងដែរ។

នារសៀលថ្ងៃដដែល នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានទទួលជួបលោក Kishida Fumio នាយករដ្ឋមន្ត្រីជប៉ុន និងជាប្រធានសហភាពសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម៕


top