ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ចេញដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធស្វីស

នេះក៏ជាដំណើរទស្សន កិច្ចជាផ្លូវការនៅអឺរ៉ុបលើកដំបូងរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc ក្នុងមុខ តំណែងថ្មីផងដែរ។
 

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវ។ (រូបថត៖ VNA)


នៅថ្ងៃទី២៥ ខែវិច្ឆិកា ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc រួមជា មួយលោកជំទាវនិងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីរដ្ឋធានីហាណូយ ទៅបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធស្វីស និងសហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃ ទី២៥ វិច្ឆិកា ដល់ថ្ងៃទី២ ធ្នូ ឆ្នាំ២០២១ តបតាមការអញ្ជើញរបស់ប្រធានាធិបតីស្វីស លោក Guy Parmelin និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ ដំណើរទស្សន កិច្ចប្រព្រឹត្តទៅក្នុងឱកាសដែលប្រទេសទាំងពីរវៀតណាម-ស្វីស រំលឹកខួបអនុស្សាវរីយ៍ លើក ទី៥០ទិវាបង្កើតទំនាក់ទំនងការទូត (១៩៧១-២០២១)។ នេះក៏ជាដំណើរទស្សន កិច្ចជាផ្លូវការនៅអឺរ៉ុបលើកដំបូងរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc ក្នុងមុខ តំណែងថ្មីផងដែរ។

ដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធស្វីសរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc បន្តបញ្ជាក់នូវគោលមាគ៌ាកិច្ចការបរទេស ដែលបានដាក់ចេញនៅមហា សន្និបាតបក្សទូទាំងប្រទេសលើកទី១៣ នោះ គឺឯករាជ្យ ម្ចាស់ការ ពិពិធកម្ម ពហុភាគី និយម បន្តនាំឲ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ ព្រមទាំងបង្កើតផលប្រយោជន៍ បំពេញឲ្យគ្នាទៅវិញទៅមក បង្កើនការទុកចិត្ត លើកកម្រិតការទូតពហុភាគី ម្ចាស់ការ សកម្មចូលរួមនិង លើកកំពស់តួនាទីរបស់វៀតណាមនៅក្នុងយន្តការពហុភាគីនានា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top