
ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូកម្មាភិបាលស្រុក Cu Chi ទីក្រុងហូជីមិញ (Image: VNA)
នាថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូកម្មាភិបាលស្រុក Cu Chi ទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) ដែលកំពុងបំពេញទស្សនកិច្ច នៅខេត្តភាគខាងជើងវៀតណាម ស្តីពីការកសាងជនបទថ្មី។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ Truong Tan Sang បានទទួលស្គាល់ថា៖ ដំណាក់កាលជាបន្តរបស់ ស្រុក Cu Chi គឺបន្តបើកទូលាយលទ្ធផលនៃចលនាកសាងជនបទថ្មី។ ដើម្បី បន្តទទួលបានការបោះជំហានថែមទៀតស្រុក Cu Chi គប្បីប្រៀបនឹងបណ្ដាតំបន់ផ្សេងៗទៀត ដើម្បីខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត។ លោក Truong Tan Sang ជឿជាក់ថា៖ នាពេលខាងមុខ ស្រុក Cu Chi នឹងទទួលបានជ័យជំនះថ្មីក្នុងការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរួមចំណែកក្នុងជោគជ័យ របស់ទីក្រុងហូជីមិញ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម