
ប្រធានរដ្ឋវៀត ណាមលោក Tran Dai Quang ទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការពារជាតិ
ឡាវឧត្តមសេនីយ៍ឯក Chansamone Channhalat (រូបថត៖VOV)
នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានទទួលជួបសន្ទនា ជាមួយរដ្ឋមន្រ្តីការពារជាតិឡាវឧត្តមសេនីយ៍ឯក Chansamone Channhalat និងគណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនីស្តគុយបា ដឹកនាំដោយអនុប្រធានក្រុមប្រឹក្សាជាតិ លោក Salvador Valdes Mesa ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ នៅជំនួបជាមួយរដ្ឋមន្រ្តីការពារជាតិឡាវ លោក Chansamone Channhalat ប្រធានរដ្ឋលោក Tran Dai Quang ចាត់ទុកថាកិច្ចសហប្រតិបតិ្តការ លើវិស័យ ការពារជាតិ រវាងប្រទេសទាំងពីរនាពេលកន្លងទៅ ទទួលបានលទ្ធផលដ៏ធំធេងជាច្រើន។

ប្រធានរដ្ឋវៀត ណាមលោក Tran Dai Quang ទទួលជួបសន្ទនាជាមួយអនុប្រធានក្រុមប្រឹក្សាជាតិគុយបាលោក Salvador Valdes Mesa
នៅជំនួបជាមួយលោក Salvador Valdes Mesa ប្រធានរដ្ឋលោក Tran Dai Quang បានអះអាងនូវ ការជឿទុកចិត្តគ្នាទៅវិញទៅមក រវាងថ្នាក់ដឹកនាំនៃ ប្រទេសទាំងពីរនិងទំនាក់ទំនងមិត្តភាពប្រពៃណី កិច្ចសហប្រតិបតិ្តការលើគ្រប់ វិស័យនិងចំណងសាមគ្គីភាពរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃ ប្រទេសទាំងពីរវៀតណាមនិងឡាវ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម