ព័ត៌មាន

ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយមជ្ឈដ្ឋានសហគ្រិនធំរបស់អាមេរិក


ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយមជ្ឈដ្ឋានសហគ្រិនធំរបស់អាមេរិក

នាព្រឹកថ្ងៃទី ៨ ខែវចិ្ឆកា ឆ្នាំ២០១៧ នៅទីរក្រុង Da Nang ភាគកណ្ដាលវៀតណាម ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានជួបសន្ទនាជាមួយតំណាងសហគ្រាសធំរបស់អាមេរិកចំនួន ៦០។ ក្នុងជំនួប ប្រធានរដ្ឋ Tran Dai Quang បានអះអាងថា៖ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគបានក្លាយទៅជាគ្រឹះស្ថាននិង​កំ​លាំងចលករក្នុងទំនាក់ទំនងវៀតណាម-អាមេរិក ហើយអាមេរិកអាច ក្លាយទៅជាដៃគូពាណិជ្ជកម្មជួរមុខនិងវិនិយោគិនធំទី ៧ នៅវៀតណាម។ ប្រធានរដ្ឋ វៀតណាម លោក Tran Dai Quang សង្កត់ធ្ងន់ ទៅលើសមិទ្ធិផលនៃទំនាក់ទំនងទ្វេភាគីមានការរួមវិភាគទានដ៏សែនសំខាន់របស់សហគមន៍សហគ្រិនអាមេរិកនិងអាមេរិក ព្រមទាំង​បានស្វាគមន៍មជ្ឈដ្ឋានសហគ្រិនអាមេរិកវិនិយោគចូលក្នុងវៀតណាមលើវិស័យបច្ចេកវិទ្យាខ្ពស់ថាមពលនិង​ហេដ្ឋរចនាសម្ព័ន្ធ។ ទន្ទឹមនឹងនោះ លោក Tran Dai Quang បានស្នើឲ្យសម្ព័ន្ធភាពសហគ្រាសអាមេរិក - APEC បន្តធ្វើជាស្ពានតភ្ជាប់សំរាប់សហគ្រាសអាមេរិកបង្កើនការវិនិយោគនិងអាជីវកម្មនៅវៀតណាមជួយឧបត្ថម្ភ​អំពាវនាវរដ្ឋាភិបាលអាមេរិកទទួលស្គាល់យន្តការទីផ្សារសំរាប់វៀតណាមយ៉ាងឆាប់រហ័សហើយបង្កើនទំ​នាក់​ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគជាមួយវៀតណាមឲ្យបានខ្លាំងក្លាថែមទៀត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top