ព័ត៌មាន

ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយបណ្ដាឯកអគ្គរដ្ឋទូតជូនសារតាំង


ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយបណ្ដាឯកអគ្គរដ្ឋទូតជូនសារតាំង

នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ បណ្ដាឯកអគ្គរដ្ឋទូតបានជូនសារតាំងចំពោះប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ក្នុងឱកាស​មកបំពេញបេសកកម្មការទូតនៅវៀតណាម។          

ជួប​សន្ទនា​​​ជាមួយឯកអគ្គរដ្ឋទូត  នូវែលហ្សេឡង់Wendy Matthews​ ប្រធានរដ្ឋ លោក Tran Dai Quang បានស្នើអោយនូវែលហ្សេឡង់​បន្តសហប្រ​តិ​បត្តិការនិងជួយឧបត្ថម្ភវៀតណាម ក្នុងការអភិវឌ្ឍន៍ចីរភាព ទប់ទល់នឹង​បំ​រ៉ែ​បំ​រួលអាកាសធាតុលើកកំពស់សមត្ថភាពអនុវត្តច្បាប់លើសមុទ្រ។ ប្រធានរដ្ឋមាន​គោលបំណងថា៖ បន្តទទួលបាន​កិច្ចសហប្រតិបត្តិការនិងការគាំទ្រពីនូវែលហ្សេឡង់ រួមចំណែកចំពោះឆ្នាំ APEC 2017។

ក៏ក្នុងថ្ងៃដដែល ប្រធានរដ្ឋ លោក Tran Dai Quang ក៏បានជួបសន្ទនា​ជាមួយឯកអគ្គរដ្ឋទូត Timor-Leste​ Pascoela​ Barreto dos Santos ​ឯកអគ្គរដ្ឋទូត Rwanda Charles Kayonga ឯកអគ្គរដ្ឋទូត Slovenia Janes Premoze​៕​

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top