
ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាំមួយនាយករដ្ឋមន្ត្រីឡាវ
នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោកTran Dai Quang បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulithក្នុងឱកាសចូលរួមសន្និសីទកំពូលយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ច Ayeyawady – Chao Phraya – Mekong លើកទី៧ សន្និសីទជាន់ខ្ពស់កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV 8) និងសន្និសីទ វេទិកាជាន់ខ្ពស់ សេដ្ឋកិច្ចសកល ស្ដីអំពីមេគង្គ( WEF– Mekong ) នៅទីនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានចាត់ទុកថា៖ ទំនាក់ទំនងសាមគ្គីពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរកាន់តែស៊ីជំរៅ ជាក់ស្ដែងនិងប្រសិទ្ធិភាព ភាគីទាំងពីរត្រូវត្រៀមរៀបចំអោយបានល្អ សកម្មភាពធំៗរវាងប្រទេសទាំងពីរនាពេលខាងមុខនេះ។
មុននេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានដំណើការចរចារជាមួយ នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម