ព័ត៌មាន

ប្រធានរដ្ឋវៀតណាមចូលរួមសន្និសីទអនុវត្តការងារផ្នែកអយ្យការប្រជាជនឆ្នាំ ២០១៧


ប្រធានរដ្ឋវៀតណាមចូលរួមសន្និសីទអនុវត្តការងារផ្នែកអយ្យការប្រជាជនឆ្នាំ ២០១៧ (VNA)

នារសៀលថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៦ នៅទីក្រុងហាណូយ​ សន្និសីទអនុវត្តភារកិច្ច ផ្នែក​អយ្យការ​ប្រជាជន​ឆ្នាំ​២០១៧ ត្រូវបាន​រៀប​ចំ​ឡើង​។ ថ្លែង​មតិ​បញ្ជា ណែនាំ​នៅ​សន្និសីទ​លើក​នេះ ប្រធាន​រដ្ឋវៀត​ណាម លោក Tran Dai ​Quang បាន​​វាយ​តំលៃ​ខ្ពស់​ ចំពោះការ​ខំប្រឹង​ប្រែង និង​ស្នាដៃលេច​ធ្លោ​ដែល​ផ្នែក​​អយ្យការ​ប្រជា​ជន​ទទួល​ បានក្នុង​ប៉ុន្មាន​ឆ្នាំកន្លង​ទៅ។ ប្រធាន​រដ្ឋបាន​លើក​ច្បាស់​ថា៖ នា​ឆ្នាំ​២០១៧ បណ្ដា​ស្ថាប័ន​គត្តិយុត្តិ​និយាយ​រួម និង​ផ្នែក​អយ្យកា​រ​ប្រជាជន​និយាយ ដោយ​ឡែក នឹង​អនុវត្តការ​កំណត់ថ្មី​ខាង​គត្តិយុត្តិ តាមស្មារតី​របស់​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០១៣​។ ទន្ទឹម​នឹង​នោះ លោក ​Tran Dai Quang ក៏បាន​ស្នើ​ឲ្យ​ផ្នែក​អយ្យការ​គប្បី សហការ​យ៉ាង​សកម្ម​ជាមួយ​បណ្ដា​ក្រសួង​ ផ្នែក​ក្នុង​ការកសាង​គំរោង​បំពេញ​​បន្ថែម​និង​ធ្វើ​វិសោធន​កម្ម​ច្បាប់ ព្រមហ្មទ័ណ្ឌ​ឆ្នាំ​២០១៥ គំរោង​ច្បាប់​បង្កា​រ​ប្រឆាំង​នឹង​អំពើពុក​រលួយ (វិសោធនកម្ម) រួមជាមួយ​គំរោងច្បាប់​ដទៃ​ទៀត​៕ 
 

 តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top