ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong ជួបជាមួយប្រធានាធិបតីអ៊ូសបេគីស្ថាន

នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងប៉េកាំង ក្នុងឱកាសអញ្ជើញចូលរួមវេទិកា ជាន់ខ្ពស់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវាត់ និងផ្លូវ” លើកទី៣ ដែលប្រព្រឹត្ត ទៅនៅប្រទេសចិន ប្រធានរដ្ឋវៀតណា0មលោក Vo Van Thuong បានជួបជាមួយ ប្រធានាធិបតីអ៊ូសបេគីស្ថានលោក Shavkat Mirziyoyev។
ប្រធានរដ្ឋវៀតណា0មលោក Vo Van Thuong (ស្ដាំ) និងប្រធានាធិបតីអ៊ូសបេគីស្ថានលោក Shavkat Mirziyoyev។ (រូបថត៖ VNA)

នៅក្នុងជំនួបនេះ ប្រធានរដ្ឋលោក Vo Van Thuong បានអះអាងនូវគោលនយោ បាយដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម ដែលជានិច្ចកាលយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍ ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុវិស័យជាមួយប្រទេស អាស៊ីកណ្ដាលនានា រួមទាំងអ៊ូសបេគីស្ថានផងដែរ។ លោកប្រធានរដ្ឋមានបំណងថា ទំនាក់ទំនងវៀតណាម - អ៊ូសបេគីស្ថាននឹងអភិវឌ្ឍន៍កាន់តែជាក់ស្ដែង ឆ្លើយតបនឹង ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ; ស្នើឲ្យភាគីទាំងពីរនាពេលខាងមុខ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិស័យសក្តានុពលដទៃទៀត ដូច ជាការអប់រំ-បណ្តុះបណ្តាល ការផ្លាស់ប្តូរវប្បធម៌ ទេសចរណ៍ ការផ្លាស់ប្តូរប្រជាជន ហើយពិចារណាបើកជើងហោះហើរត្រង់តភ្ជាប់គោលដៅនានានៃប្រទេសទាំងពីរ។

រីឯខ្លួនវិញ ប្រធានាធិបតីអ៊ូសបេគីស្ថានបានអះអាងថា រដ្ឋអំណាចក្រុង Tashkent យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយក្រុងហាណូយ។ លោក Shavkat Mirziyoyev មានបំណងចង់ស្តារឡើងវិញនូវវិស័យសហប្រតិបត្តិការ ប្រពៃណីរវាងប្រទេសទាំងពីរ ជាពិសេសប្រេងឧស្ម័ន ការអប់រំ បណ្តុះបណ្តាល ការ ផ្លាស់ប្តូរនិស្សិត និងការផ្លាស់ប្តូរវប្បធម៌។

មេដឹកនាំទាំងពីរក៏បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការនៅវេទិកាពហុ ភាគី រួមទាំងអង្គការសហប្រជាជាតិផងដែរ។ អ៊ូសបេគីស្ថានមានបំណងចង់ឲ្យវៀត ណាមដើរតួជាស្ពានដើម្បីពង្រឹងទំនាក់ទំនងជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ខណៈដែលវៀតណាមចង់តាមរយៈប្រទេសអ៊ូសបេគីស្ថានដើម្បីពង្រឹងកិច្ច សហប្រតិបត្តិការជាមួយតំបន់អាស៊ីកណ្តាលបន្ថែមទៀត៕


top