ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅ សហព័ន្ធរុស្ស៊ី
នារលៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ តាមម៉ោងតំបន់ (ល្ងាចថ្ងៃដដែលតាមម៉ោងនៅទីក្រុងហាណូយ) ប្រធានរដ្ឋ លោក Tran Dai Quang និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុង Minsk បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋបេឡារុសប្រកបដោយជោគជ័យ និងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅ សហព័ន្ធរុស្ស៊ីចាប់ពីថ្ងៃទី ២៨ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្ដដា ឆ្នាំ២០១៧ តាមសេចក្ដីអញ្ជើញ របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ដំណើរទស្សនកិច្ចនេះបានអះអាងថាវៀតណាមគោរព និងមានបំណងសហប្រតិបត្តិការទ្វេភាគី ជាមួយរុស្ស៊ីដោយឥតឈប់ឈរ ហើយបង្កើតកម្លាំងចលករជំរុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ។ ព្រមទាំងបន្តអះអាងគោលនយោបាយឥតងាករេរបស់វៀតណាមគឺចាត់ទុក សហព័ន្ធរុស្ស៊ីជាអាទិភាពចំបងក្នុងគោលនយោបាយកិច្ចការបរទេស ហើយជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ ជឿទុកចិត្ត៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម