ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang នឹង​អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​ថ្នាក់​រដ្ឋនៅអេត្យូពី​និងអេហ្ស៊ីប​

 តាម​​​សេចក្តីអញ្ជើញរបស់ប្រធានាធិបតីអេត្យូពីលោក Mulatu Teshome និងប្រធានា ធិបតីអេហ្ស៊ីបលោក Abdel Fattah Al Sisi  ប្រធានរដ្ឋ​វៀតណាម​លោក Tran Dai Quang និងភរិយានឹង​អញ្ជើញ​ធ្វើទស្សនកិច្ច​ថ្នាក់រដ្ឋ​នៅ​អេត្យូពី​​​និ​ងអេហ្ស៊ីប ចាប់ពីថ្ងៃទី២៣ ដល់​២៩ ខែសីហា។
 
ដំណើរ​ទស្សន​កិច្ចថ្នាក់​រដ្ឋរបស់ លោក Tran Dai Quang នឹងរួមចំណែក​ដល់ការជម្រុញ​ទំនាក់ទំនង រវាងវៀ​តណាម​ជាមួយ​​អេត្យូពីនិងអេហ្ស៊ីបក្នុង​វិស័យជាច្រើន ជាពិសេសក្នុងវិស័យនយោ​បាយ សេដ្ឋកិច្ចនិង​ពាណិជ្ជកម្ម​​៕​

 

​ តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 


top