ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អបអរសាទរបុណ្យវិសាខបូជានៅទីក្រុងហូជីមិញ

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអបអរសាទរជូនចំពោះសមាគមពុទ្ធសាសនាវៀតណាម ព្រមទាំងអ្នកមុខអ្នកការ ពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសទទួលអំណររដូវបុណ្យវិសាខបូជាប្រកបដោយភាពសុខសាន្ត។
  ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អបអរសាទរបុណ្យវិសាខបូជានៅនៅវត្ត Hue Nghiem  

ក្នុងឱកាសបុណ្យវិសាខបូជាពុទ្ធសករាជ ២៥៦៦ គ្រិស្តសករាជ ២០២២នោះ នាថ្ងៃទី ១៤ ឧសភា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅសួរសុខទុក្ខ និងអបអរសាទរជូនចំពោះអ្នកមុខអ្នកការនៃសមាគមពុទ្ធសាសនាវៀតណាមនៅវត្ត Hue Nghiem និងវត្ត Minh Dao នៅទីក្រុងហូជីមិញ។ អញ្ជើញថ្លែងនៅទីនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអបអរសាទរជូនចំពោះសមាគមពុទ្ធសាសនាវៀតណាម ព្រមទាំងអ្នកមុខអ្នកការ ពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសទទួលអំណររដូវបុណ្យវិសាខបូជាប្រកបដោយភាពសុខសាន្ត។ ដោយរំលឹកឡើងវិញអំពីការរួមចំណែកដ៏សំខាន់របស់ពុទ្ធសាសនាចំពោះប្រទេសជាតិក្នុងរយៈពេលពីរពាន់ឆ្នាំដែលមានវត្តមាននៅវៀតណាមលោកប្រធានរដ្ឋ Nguyen Xuan Phuc បានអះអាងថាពុទ្ធសាសនាជានិច្ចកាលលើកតម្កើងស្មារតីមេត្តាករុណា បញ្ញាឈ្លាសវៃ ផ្សារភ្ជាប់ផ្លូវធម៌ជាមួយជីវិត ហើយបានដើរតួនាទីដ៏សំខាន់ចំពោះប្រទេសជាតិ និងប្រជាជាតិ។ លោកប្រធានរដ្ឋបានអះអាងថា បក្ស រដ្ឋ និងរណសិរ្សមាតុភូមិវៀតណាមជឿជាក់ និងមានគោលបំណងថាសមាគមពុទ្ធសាសនាវៀតណាមនឹងបន្តបង្ហាញពីតួនាទី កិត្យានុភាពរបស់ខ្លួនក្នុងការកសាងផែនមហាសាមគ្គីជាតិទាំងមូល បន្តអះអាង និងរីកសាយភាយរាល់គុណតម្លៃដ៏វិសេសវិសាលនៃសាសនាសន្តិភាព រួមចំណែកយ៉ាងសកម្មក្នុងការកសាងប្រទេសជាតិវៀតណាមប្រកបដោយប្រជាជនសម្បូរធូធា ប្រទេសជាតិខ្លាំងមាំមួន សមភាព និងអរិយធម៌ផងដែរ៕


top