ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញមកអុជធូបនៅតំបន់កេរ្តិ៍ដំណែលជាតិពិសេស Tan Trao

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញមកអុជធូបនៅសាលាភូមិ Tan Trao ដែលស្ថិតនៅខាងលិចភូមិ Tan Lap ឃុំ Tan Trao ជាកន្លែងដែលមហាសន្និបាតប្រជាជនទូទាំងប្រទេស សព្វថ្ងៃគឺរដ្ឋសភាវៀតណាមបានប្រព្រឹត្តទៅនៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ១៩៤៥។
  ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញមកអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅខ្ទម Na Nua នៅក្នុងតំបន់កេរ្តិ៍ដំណែលជាតិពិសេស Tan Trao។ (រូបថត៖ VOV)  

បន្តកម្មវិធីការងារនៅខេត្ត Tuyen Quang នាព្រឹកថ្ងៃទី៤ ខែកញ្ញា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញមកអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅខ្ទម Na Nua នៅក្នុងតំបន់កេរ្តិ៍ដំណែលជាតិពិសេស Tan Trao។ ខ្ទម Na Nua ស្ថិតនៅក្នុងព្រៃ Na Nua នៅភូមិ Tan Lap ឃុំ Tan Trao ស្រុក Son Duong ជាកន្លែងដែលលោកប្រធានហូជីមិញរស់នៅ ធ្វើការចាប់ពីចុងខែឧសភា ដល់ថ្ងៃទី ២២ ខែសីហា ឆ្នាំ ១៩៤៥ ដើម្បីដឹកនាំចលនាក្រោកឈរឡើងខែសីហាដណ្ដើមរដ្ឋអំណាចនៅលើទូទាំងប្រទេស។

បន្ទាប់នោះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញមកអុជធូបនៅសាលាភូមិ Tan Trao ដែលស្ថិតនៅខាងលិចភូមិ Tan Lap ឃុំ Tan Trao ជាកន្លែងដែលមហាសន្និបាតប្រជាជនទូទាំងប្រទេស សព្វថ្ងៃគឺរដ្ឋសភាវៀតណាមបានប្រព្រឹត្តទៅនៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ១៩៤៥។

ក៏នាព្រឹកថ្ងៃទី៤ ខែកញ្ញា នៅឯផ្ទះវប្បធម៌ភូមិ Tan Lap ឃុំ Tan Trao លោកប្រធានរដ្ឋ Nguyen Xuan Phuc បានទៅសួរសុខទុក្ខ និងលើកទឹកចិត្តសមាជិកក្លឹប Then នៅភូមិ Tan Lap ឃុំ Tan Trao ស្រុក Son Duong; ទៅសួរសុខទុក្ខនិងប្រគល់អំណោយដល់សិប្បករឆ្នើម Ma Van Duc អាយុ ៧២ឆ្នាំ នៅសង្កាត់ Tan Ha ទីក្រុង Tuyen Quang ផងដែរ៕


top