ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញផ្ញើសារលិខិតអបអរសាទរចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងានៅទីក្រុងប៉េកាំងឆ្នាំ ២០២២

នាយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ពិធីបើកកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងឆ្នាំ ២០២២ ប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិរបស់ប្រទេសចិន។
 

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc


ក្នុងឱកាសនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ចើញផ្ញើសារលិខិតអបអរសាទរជូនចំពោះលោកអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន Xi Jinping ។

ក្នុងសារលិខិតនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានសម្ដែងជំនឿជាក់ថា ពិធីអុជភ្លើងគប់អូឡាំពិកនៅលើ ពហុកីឡដ្ឋានជាតិប៉េកាំងនឹងក្លាយទៅជានិមិត្តរូបនៃស្មារតីកីឡាដ៏ថ្លៃថ្លា ដោយឆ្លងកាត់គ្រប់ព្រំដែន នៃឆន្ទៈ និងកម្លាំងពលំសាមគ្គីភាពរបស់មនុស្សជាតិទាំងមូល នៃក្ដីជឿទុកចិត្តអំពីពិភពលោកមួយប្រកបដោយសន្តិភាព និងវិបុលភាព។

ក្នុងនាមជាប្រទេសជិតខាងមិត្តភាព ជាដៃគួសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ចិននោះ រដ្ឋ និងប្រជាជនវៀតណាមគាំទ្រ និងជឿជាក់យ៉ាងមុតមាំថា ដោយមានសមត្ថភាព បទពិសោធន៍ ការប្តេជ្ញាចិត្តដ៏រឹងមាំ សាមគ្គីភាពគាំទ្រពីសំណាក់ប្រជាជនទាំងជាតិ និងអន្តរជាតិនោះ ចិននឹងរៀបចំ អូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងារឆ្នាំ ២០២២ ប្រកបដោយជោគជ័យ។

ក្នុងឱកាសបុណ្យតេតឆ្នាំខាល ចត្វាស័ក ២០២២ ដែលជាបុណ្យតេតប្រពៃណីរបស់ប្រជាជាតិ វៀតណាម -ចិន នោះ លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc បានជូនពរលោកអគ្គលេខាបក្ស ប្រធានរដ្ឋ និងប្រជាជនចិន នូវសុខភាពល្អបរិបូរ សុភមង្គល និងវិបុលភាពផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top