ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់បណ្តាក្រុមគ្រួសារអតីតប្រធានរដ្ឋ

ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៣ នារសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរក្រុមគ្រួសារអតីតប្រធានរដ្ឋលោក Ton Duc Thang និងអតីតប្រធានរដ្ឋ លោក Tran Dai Quang។
  ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងក្រុមគ្រួសារអតីតប្រធានរដ្ឋ លោក Ton Duc Thang។ រូបថត៖ (Thong Nhat/TTXVN)  

អញ្ជើញទៅសួរសុខទុក្ខគ្រួសារអតីតប្រធានរដ្ឋ Ton Duc Thang (១៨៨៨-១៩៨០) ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអះអាងអំពីដំណើរជីវិតបដិវត្តន៍របស់លោកប្រធានរដ្ឋ Ton Duc Thang ដែលបងប្អូនជនរួមជាតិស្រឡាញ់រាប់អានហៅថា អ៊ំ Ton -ផ្សាភ្ជាប់ជាមួយនឹងប្រវត្តិសាស្ត្រនៃការតស៊ូរបស់ប្រជាជាតិក្នុងសតវត្សទី ២០; គឺជានិមិត្តរូបដ៏ពិសិដ្ឋនៃផែនមហាសាមគ្គីរបស់ប្រជាជាតិវៀតណាមទាំងមូល។ នៅឆ្នាំ ១៩៦០ អ៊ំ Ton ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសរើសឱ្យកាន់តំណែងជាអនុប្រធានរដ្ឋ ហើយពីឆ្នាំ ១៩៦៩ ដល់ឆ្នាំ ១៩៨០ បានកាន់តំណែងជាប្រធានរដ្ឋ។

ក៏នារសៀលថ្ងៃទី១ ខែមករា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅសួរសុខទុក្ខក្រុមគ្រួសារ និងរំលឹកវិញ្ញាណក្ខន្ធលោក Tran Dai Quang (១៩៥៦-២០១៨) ប្រធានរដ្ឋក្នុងសម័យកាល ២០១៦-២០១៨ ផងដែរ៕


top