ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតឈីលីមកជម្រាបលាបញ្ចប់បេសកកម្មការទូត

លោកប្រធានរដ្ឋ Nguyen Xuan Phuc ជឿជាក់ថា ដោយក្តីស្រឡាញ់ចំពោះប្រទេស និងប្រជាជន វៀតណាម ទោះស្ថិតក្នុងឋានៈណាក៏ដោយ លោកឯកអគ្គរដ្ឋទូតនឹងបន្តជំរុញទំនាក់ទំនងល្អរវាងប្រទេស និងប្រជាជនទាំងពីរ។
 ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបលោក Patricio Becker ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឈីលី ដែលមកជម្រាបលាបញ្ចប់បេសកម្មការទូតនៅវៀតណាម (រូបថត៖ Thong Nhat/TTXVN)

នារសៀលថ្ងៃទី ២៨ វិច្ឆិកា នៅទីក្រុងហាណូយ ក្នុងជំនួបទទួលជួបឯកអគ្គរដ្ឋទូតឈីលី លោក Patricio Becker ដែលមកជម្រាបលាបញ្ចប់អាណត្តិបេសកកម្មការទូតនៅ វៀតណាម លោកប្រធានរដ្ឋ Nguyen Xuan Phuc បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់លោកឯកអគ្គរដ្ឋទូតក្នុងការពង្រឹង និងអភិវឌ្ឍន៍ភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ លោកប្រធានរដ្ឋ Nguyen Xuan Phuc ជឿជាក់ថា ដោយក្តីស្រឡាញ់ចំពោះប្រទេស និងប្រជាជនវៀតណាម ទោះស្ថិតក្នុងឋានៈណាក៏ដោយ លោកឯកអគ្គរដ្ឋទូតនឹងបន្តជំរុញទំនាក់ទំនងល្អរវាងប្រទេស និងប្រជាជនទាំងពីរ។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Patricio Becker បានសម្តែងនូវសេចក្តីរីករាយដែលអាណត្តិបេសកម្ម បានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ទោះបីជាត្រូវរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ទំហំពាណិជ្ជកម្មទ្វេភាគីទទួលបានលទ្ធផលគួរឱ្យចាប់អារម្មណ៍ដោយសម្រេចបាន ១,៦ ពាន់លានដុល្លារអាមេរិក (គិតត្រឹមខែកញ្ញា)។ លោកឯកអគ្គរដ្ឋទូត Patricio Becker បានមានប្រសាសន៍ថា នាពេលខាងមុខ ភាគីទាំងពីរនឹងជំរុញកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក។ ប្រការនេះនឹងជួយបើកទីផ្សារ និងនាំមកនូវឱកាសសហប្រតិបត្តិការបន្ថែមទៀតសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរ៕


top