ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីសម្ពោធរោងចក្រវាយោអគ្គិសនីលេខ ៥ Thanh Hai នៅខេត្ត Ben Tre

រោងចក្រវាយោអគ្គិសនីលេខ ៥ មានរោងចក្រចំនួន ៤ ដែលមានទួរប៊ីនសរុបចំនួន ២៨ ទួរប៊ីន ក្នុងនោះរោងចក្រនីមួយៗមានទួរប៊ីនចំនួន ៧ ហើយទួរប៊ីននីមួយៗមានអនុភាពពី ៤,២ ទៅ ៤,៥ MW។
  ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីសម្ពោធរោងចក្រវាយោអគ្គិសនីលេខ ៥ Thanh Hai នៅខេត្ត Ben Tre  

នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីសម្ពោធរោងចក្រវាយោអគ្គិសនីលេខ ៥ Thanh Hai ដំណាក់កាលទី ១ ដែលមានអនុភាព ៣០ MW នៅភូមិ Thanh Thoi B ឃុំ Thanh Hai ស្រុក Thanh Phu ខេត្ត Ben Tre។ គម្រោងរោងចក្រ វាយោអគ្គិសនីលេខ ៥Thanh Hai មានដំណាក់កាលចំនួន ២។ ដំណាក់កាលទី ១ មានអនុភាព ៣០ MW ។ ដំណាក់កាលទី ២ មានអនុភាព ៩០ MW ។ រោងចក្រវាយោអគ្គិសនីលេខ ៥ មានរោងចក្រចំនួន ៤ ដែលមានទួរប៊ីនសរុបចំនួន ២៨ ទួរប៊ីន ក្នុងនោះរោងចក្រនីមួយៗមានទួរប៊ីនចំនួន ៧ ហើយទួរប៊ីននីមួយៗមានអនុភាពពី ៤,២ ទៅ ៤,៥ MW។ ក្នុងនោះ រោងចក្រ Thanh Hai ១ និងផ្នែកមួយនៃរោងចក្រ Thanh Hai ២ កំពុងដំណើរការ។ រោងចក្រ Thanh Hai ៣ និង Thanh Hai ៤ នឹងសម្រេចការសងសង់ក្នុងត្រីមាស់ទី ៣ និងទី ៤។ បណ្ដារោងចក្រមានអនុភាពសរុបចំនួន ១២០ MW ហើយទិន្នផលអគ្គិសនីគឺ ៤២៥ លានKWh ក្នុងមួយឆ្នាំ ផងដែរ៕


top