ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបុណ្យសពអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Abe Shinzo

នារសៀលថ្ងៃទី ២៧ កញ្ញា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូវៀតណាម អញ្ជើញចូលរួមពិធីបុណ្យសពថ្នាក់ជាតិ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Abe Shinzo ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលព្រឹត្តិការណ៍ Budokan ទីក្រុងតូក្យូ ប្រទេសជប៉ុន។
  រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបុណ្យសពអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Abe Shinzo (រូបថត៖ VNA)

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីលោក Abe Shinzo។ លោកប្រធានរដ្ឋបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះគណបក្សប្រជាធិបតេយ្យសេរី រាជរដ្ឋាភិបាល រដ្ឋសភា ប្រជាជនជប៉ុន និងក្រុមគ្រួសាររបស់អតីតនាយករដ្ឋមន្ត្រី ចំពោះ មរណភាពរបស់អតីតនាយករដ្ឋមន្ត្រី។ លោកបានថ្លែងអំណរគុណចំពោះអតីតនាយករដ្ឋមន្ត្រី Abe Shinbe ចំពោះមនោសញ្ចេតនា ការយកចិត្តទុកដាក់និងការរួមវិភាគទានក្នុងការអភិវឌ្ឍទំនាក់ទំនងវៀតណាម-ជប៉ុន ក្នុងអំឡុងពេល ៨ ឆ្នាំរបស់លោកជានាយករដ្ឋមន្ត្រី ជាមួយនឹងកេរ្តិ៍ដំណែលដ៏ធំធេង របស់លោក Abe Shinzo លើគ្រប់វិស័យ ដូចជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការវិនិយោគ ពាណិជ្ជកម្ម ពលកម្ម និងការផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជន។ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា ការបញ្ជូនគណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមចូលរួមពិធីបុណ្យសពថ្នាក់ជាតិនេះបានបង្ហាញពីទំនៀមទំលាប់ភក្តីភាព និងមនោសញ្ចេតនារបស់ប្រទេសជាតិ និងមនុស្សវៀតណាម។

នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida និងលោកជំទាវ Abe Akie ភរិយារបស់អតីតនាយករដ្ឋមន្ត្រី Abe បានថ្លែងអំណរគុណដល់ប្រធានរដ្ឋវៀតណាម ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិ ហើយចាត់ទុកថានេះជាការទទួលស្គាល់ពិសេសចំពោះការរួមវិភាគទានរបស់អតីតនាយករដ្ឋមន្ត្រី Abe ក្នុងការអភិវឌ្ឍទំនាក់ទំនងវៀតណាម-ជប៉ុន ព្រមទាំងបង្ហាញអំពីការគោរពរបស់បក្ស រដ្ឋ និងប្រជាជន​វៀតណាមចំពោះ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀតណាម និងជប៉ុន​។


top