ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតអាស៊ែ បៃហ្សង់និងប្រ៊ុយណេ មកជូនសារតាំង

នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអាស៊ែបៃហ្សង់និងប្រ៊ុយណេ ក្នុង ឱកាសមកជូនសារតាំង។
  ឯកអគ្គរដ្ឋទូតអាស៊ែបៃហ្សង់ លោក Shovgi Kamal Oglu Mehdizade ជូនសារតាំងឡើងលោកប្រធានរដ្ឋ Nguyen Xuan Phuc។ (រូបថត៖ Vu Dung/VOV)  

ទទួលជួបលោក Shovgi Kamal Oglu Mehdizade ដែល ត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតអាស៊ែបៃហ្សង់ប្រចាំនៅវៀតណាម លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងមិត្តភាព ប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុវិស័យជាមួយអាស៊ែបៃហ្សង់។ លោកប្រធានរដ្ឋ ចាត់ទុកថា ភាគីទាំងពីរត្រូវខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែល មានប្រៀបខ្លាំងច្រើន។ វៀតណាមមានបំណងចង់នាំចេញផលិតផលអេឡិចត្រូនិក គ្រឿងបន្លាស់និងម្រេចទៅកាន់អាស៊ែបៃហ្សង់ ហើយនាំចូលប្រេងឆៅ ពីអាស៊ែបៃហ្សង់។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Shovgi Kamal Oglu Mehdizade បានបញ្ជាក់ថា អាស៊ែបៃហ្សង់ យកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយវៀតណាម; ជានិច្ចកាលផ្តល់ អាទិភាពដល់ការអភិវឌ្ឍទំនាក់ទំនងជាមួយវៀតណាម។ លោកឯកអគ្គរដ្ឋទូតឲ្យដឹងថា នឹងខិតខំប្រឹងប្រែងធ្វើអស់ពីសមត្ថភាពដើម្បីរួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើន ហើយបង្កើនការឃោសនាអំពីទំនាក់ទំនងមិត្តភាពជា ប្រពៃណីរវាងប្រទេសទាំងពីរ។

ទទួលជួបជាមួយលោកស្រី Datin Paduka Malai Hajah Halimah Malai Haji Yussof ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតប្រ៊ុយណេប្រចាំនៅវៀតណាម លោក ប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឱ្យលោកស្រីឯកអគ្គរាជទូតបន្តជំរុញកិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជួយសម្រួលដល់ការនាំចូល ទំនិញវៀតណាម ជាពិសេសអង្ករ និងកសិផល ជលផល ចូលទៅក្នុងទីផ្សារប្រ៊ុយណេ; បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសវៀតណាម សហប្រតិបត្តិការ ជាមួយសហគ្រាសប្រ៊ុយណេ។

លោកស្រីឯកអគ្គរាជទូតប្រ៊ុយណេជឿជាក់ថា ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុង ជ្រោយរវាងប្រទេសទាំងពីរនឹងអភិវឌ្ឍន៍កាន់តែខ្លាំងក្លាថែមទៀតនាពេលខាងមុខ ហើយបានអះអាងថានឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីជំរុញទំនាក់ទំនង រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន និងស៊ីជម្រៅថែមទៀត៕


top