ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទទួលជួបថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនជួរមុខរបស់កូរ៉េខាងត្បូង

បន្តកម្មវិធីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូង នាព្រឹកថ្ងៃទី៦ ខែធ្នូ ប្រធានរដ្ឋ វៀតណាម លោក Nguyen Xuan Phuc បានទទួលជួបជាមួយថ្នាក់ដឹកនាំសហគ្រាស ជួរមុខមួយចំនួនរបស់កូរ៉េខាងត្បូងដូចជា Hyosung Samsung Electrics និងធនាគារ KDB។
  ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទទួលជួបប្រធានសម្ព័ន្ធក្រុមហ៊ុន Hyosung លោក Cho Hyun Joon។ (រូបថត៖ VOV)  
  លោកប្រធានរដ្ឋ Nguyen Xuan Phuc ទទួលជួបជាមួយអនុប្រធាននិងជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Samsung Electronics លោក Han Jong-hee។ (រូបថត៖ VNA)  

ទទួលជួបប្រធានសម្ព័ន្ធក្រុមហ៊ុន Hyosung លោក Cho Hyun Joon លោក ប្រធានរដ្ឋ Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះការវិនិយោគប្រកបដោយ ប្រសិទ្ធភាពរបស់ Hyosung នៅវៀតណាម ហើយកំពុងមានផែនការពង្រីកការ វិនិយោគនៅវៀតណាម ព្រមទាំងស្នើឲ្យសម្ព័ន្ធក្រុមហ៊ុននេះបង្កើនទុនវិនិយោគឡើងទ្វេដងនៅវៀតណាមផងដែរ។

ក្នុងជំនួបជាមួយអនុប្រធាននិងជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Samsung Electronics លោក Han Jong-hee លោកប្រធានរដ្ឋ Nguyen Xuan Phuc បានវាយ តម្លៃខ្ពស់ចំពោះផែនការរបស់សម្ព័ន្ធក្រុមហ៊ុនអំពីការពង្រីកការវិនិយោគនៅវៀតណាម ដោយបង្កើនដើមទុនដល់ ២០ ពាន់លានដុល្លារអាមេរិក ហើយសម្ដែងគោលបំណងថា Samsung បន្ត បណ្តាក់ទុននៅវៀតណាមក្នុងវិស័យឧស្សាហកម្មគាំទ្រ បច្ចេកវិទ្យា ឆ្លាតវៃ នាំវៀតណាមក្លាយជាមជ្ឈមណ្ឌលផលិតកម្មឈានមុខគេហើយចាប់យកបាន នូវឱកាសនៃបច្ចេកវិទ្យាថ្មីៗ។

ទទួលជួបជាមួយលោក Kang Seoghoon ប្រធាននិងជានាយកប្រតិបត្តិធនាគារ KDB លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យ KDB បន្ត ជួយឧបត្ថម្ភសហ គ្រាសកូរ៉េខាងត្បូងដើម្បីមកបណ្តាក់ទុននិងធ្វើអាជីវកម្មប្រកបដោយជោគជ័យនៅវៀត ណាម ជាពិសេសក្នុងការអភិវឌ្ឍហិរញ្ញវត្ថុបៃតង ប្រកបដោយចីរភាព ជំរុញការអភិវឌ្ឍ ទីផ្សារមូលបត្របំណុលបៃតង តាមយុទ្ធសាស្ត្រជាតិស្តីពីកំណើនបៃតងដំណាក់កាល ២០២១-២០៣០។ លោកប្រធាននិងនាយកប្រតិបត្តិ KDB មានបំណងចង់ចែក រំលែកបទពិសោធន៍អភិវឌ្ឍ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅវៀតណាម; ជួយឧបត្ថម្ភនូវដើមទុនសម្រាប់សហគ្រាសកូរ៉េខាងត្បូងក្នុងវិស័យអាទិភាពនានារបស់វៀតណាមដូចជា ការអភិវឌ្ឍបៃតង បរិស្ថាន ថាមពលស្អាត ជាដើម៕


top