ក្រោយពីបញ្ចប់រាល់សកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសជប៉ុនចាប់ពីថ្ងៃទី ២៩ ខែឧសភា ដល់ថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០១៨ នាព្រឹកថ្ងៃទី ២ ខែមិថុនា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និង លោកជំទាវបានជួបសំណេះសំណាលជាមួយ កម្មាភិបាល បុគ្គលិកស្ថានទូតវៀតណាមប្រចាំនៅជប៉ុន រួមទាំងតំណាងសហគមន៍អាណិកជនវៀតណាម នៅជប៉ុនផងដែរ។

ប្រធានរដ្ឋវៀតណាម Tran Dai Quang បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូរ រដ្ឋនៅជប៉ុនដោយជោគជ័យ
លោក Tran Dai Quang បានវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ច នៅប្រទេសជប៉ុនលើកនេះនិងអះអាងថាដំណើរទស្សនកិច្ចជាផ្លូវការនេះបានទទួលនូវលទ្ធផលដ៏ជោគជ័យ។ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានចេញសេចក្តីថែងការណ៍រួមនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនរវាងក្រសួង ស្ថាប័ន ដែលពាក់ព័ន្ធនានានៃប្រទេសទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ច។ លោក Tran Dai Quang បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ បានរួមវិភាគទានក្នុងការពង្រឹងនិងពង្រីកទំនុកទុកចិត្តរវាងវៀតណាមនិងជប៉ុន ហើយបង្កើតមូលដ្ឋាន ដើម្បីបើកដំណាក់កាលថ្មីសំរាប់ទំនាក់ទំនងទ្វេភាគីលើវិស័យសន្តិសុខ ការពារជាតិ សេដ្ឋកិច្ច-ពាណិជ្ជកម្មនិងវិនិយោគជាដើម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម