នារសៀលថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៦ (តាមម៉ោងតំបន់)ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានអញ្ជើញទៅកាន់រដ្ឋធានី Maputo ចាប់ផ្តើមដំណើរ ទស្សនកិច្ចប្រទេសម៉ូសំប៊ិក។ បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចដោយពិធីការខ្ពស់បំផុត សម្រាប់ប្រមុខរដ្ឋនិងការបាញ់កាំជ្រួចចំនួន២១គ្រាប់អំណរសាទរ ប្រធានរដ្ឋ Truong Tan Sang និងប្រធានាធិបតីម៉ូសំប៊ិក Filipe Jacinto Nyusi បានដំណើរ ការជំនួបពិភាក្សា។ នៅក្នុងជំនួបនេះ ភាគីទាំងពីរ បានឯកភាពគ្នាបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងបង្កើនការគាំទ្រគ្នាទៅវិញទៅមកលើបណ្តាវេទិការ និងអង្គការ អន្តរជាតិ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ លើបណ្តាបញ្ហាអន្តរជាតិ និងតំបន់ដែលភាគីទាំងពីរ មានការយកចិត្តទុកដាក់ដូចគ្នា។ ថ្នាក់ដឹកនាំទាំងពីររូប ក៏បានចាត់ទុកថា ការផ្លាស់ប្តូរប្រាក់ពាណិជ្ជកម្មទ្វេភាគី គឺមិនទាន់បានល្អសមស្របនឹង សក្តានុភាពនៃប្រទេសទាំងពីនៅឡើយ។ ក៏ក្នុងជំនួបនេះ ប្រធានាធិបតីម៉ូសំប៊ិក មានបំណងជម្រុញកិច្ចសហប្រតិបត្តិការ ជាមួយវៀតណាមលើវិស័យនាវាចរណ៍ និងដឹកជញ្ជូន តាមផ្លូវសមុទ្រដែលវៀតណាមមានប្រៀបខ្លាំង។ ថ្នាក់ដឹកនាំទាំង ពីររូបក៏បានឯកភាពគ្នារៀបចំយ៉ាងឆាប់ៗ គណៈកម្មាធិការអន្តររដ្ឋាភិបាលលើកទី ៤ សំដៅអនុវត្តជាក់ស្តែងរាល់ខ្លឹមសារ ដែលបានព្រមព្រៀងគ្នានៅក្នុងជំនួបនេះ។

ប្រធានរដ្ឋលោក Truong Tan Sang ជួបសន្ទនាជាមួយប្រធា
នាធិបតីម៉ូសំប៊ិកFilipe Jacinto Nyusi
បន្ទាប់ពីជំនួបពិភាក្សានោះ ប្រធានរដ្ឋ Truong Tan Sang និងប្រធានាធីបតី Filipe Jacinto Nyusi បានជួបជាមួយអ្នកសារព័ត៌មាន។ ប្រធានាធីបតីម៉ូសំប៊ិក បានអះអាងថា ជំនួបពិភាក្សាគឺទទួលបានជោគជ័យហើយភាគីទាំងពីរ បានសម្តែងនូវការប្តេជ្ញាជម្រុញ កិច្ចសហប្រតិបត្តិការមិត្តភាពប្រពៃណីរួមទាំងបង្កើន កិច្ចសហប្រតិបត្តិការ លើវិស័យដែលភាគីទាំងពីរមានសក្កានុភាព។
“ក្នុងកម្មវិធីអាទិភាពរបស់រដ្ឋាភិបាលម៉ូសំប៊ិកនារយៈពេល៥ឆ្នាំខាងមុខ យើងខ្ញុំបានផ្តោតការយកចិត្តទុកដាក់ចំពោះរាល់អាទិភាពសម្រាប់ កិច្ចសហប្រតិបត្តិការទ្វេភាគីនោះ គឺវិស័យកសិកម្មថាមពលទេសចរណ៍ សំណង់ជាដើម”។
រីឯខ្លួនវិញ លោក Truong Tan Sang បានសង្កត់ធ្ងន់ថា តាមរយៈដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរសន្យាជម្រុញរាល់វិធានការ សម្រាប់បង្កើនទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ។ “វិស័យកសិកម្ម ជលផលជាវិស័យពោរពេញទៅដោយ សក្កានុភាពនៃប្រទេសទាំងពីរ។ ខ្ញុំសង្ឃឹមថា រាល់គំរោងការសហប្រតិបត្តិការកសិកម្មនៅម៉ូសំប៊ិក ដែលមានការចូលរួមរបស់វៀតណាម នឹងរួមចំណែកសកម្មចូលក្នុង កិច្ចការកាត់ បន្ថយភាពក្រីក្រនៅម៉ូសំប៊ិក។ ខ្ញុំជឿជាក់ថា ដោយការយកចិត្តទុកដាក់របស់ថ្នាក់ ដឹកនាំនៃភាគីទាំងពីរនោះ វៀតណាមនិងម៉ូសំប៊ិក នឹងមានការអភីវឌ្ឍន៍ឥត ឈប់ឈរ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាពនិងភាពសម្បូរុងរឿង ក្នុងតំបន់និងលើពិភពលោក”។
បន្ទាប់មក ថ្នាក់ដឹកនាំទាំងពីររូបបានធ្វើជាក្សិណសាក្សី ពិធីចុះហត្ថលេខា លើឧបសម្ព័ន្ធពិធីសារស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំនិងបណ្តុះបណ្តាលរវាងក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាមជាមួយក្រសួងអប់រំ និងអភិវឌ្ឍន៍ធនធានមនុស្សម៉ូសំប៊ិក៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម