ព័ត៌មាន

ប្រធានរដ្ឋលោក Tran Dai Quang៖ វៀតណាមគាំទ្រជប៉ុនពង្រីកនូវតួនាទីដ៏សកម្មក្នុងតំបន់


 ប្រធានរដ្ឋលោក Tran Dai Quang និងលោកជំទាវ 

ក្នុងឱកាស​​អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវ​រដ្ឋ នៅជប៉ុនចាប់ពីថ្ងៃទី២៩ ខែ​ឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨​ នាថ្ងៃទី២​៥ ខែឧសភា ប្រធានរដ្ឋវៀ​តណាមលោក Tran Dai Quan​g បានឆ្លើយ​សម្ភាសន៍​របស់​ទីភ្នាក់​ងារសារ​ព័ត៌មាន​​ជប៉ុននានា ដូចជា NHK Kyodo Ne​ws Jiji Press​ និង Nikkei ជាដើម​។
 
ប្រធានរដ្ឋលោ​ក Tran Dai Quang បានឲ្យដឹង​ថា ក្នុងដំណើរទស្សនកិច្ចលើ​កនេះ ភាគីទាំង​ពីរ​នឹង​ពិភាក្សា​អំពីទិស​ដៅ និ​ងវិធានការធំៗដើម្បីជំរុញទំនាក់ទំនង ​រវាងប្រទេសទាំងពីរ។ ក្នុង​នោះផ្តោត​ទៅលើវិស័យ​នយោបាយ​ ពាណិជ្ជកម្ម វិនិ​យោគ សន្តិសុខការពារជាតិ និងវ​ប្បធម៌។ ភាគីទាំងពីរក៏បានផ្លា​ស់ប្ដូរ​ទស្សនៈ អំពី​បញ្ហានានា​ដែល​មានការយកចិត្តទុកដាក់ដូ​ចគ្នាផងដែរ​។
 
ប្រធានរដ្ឋលោក T​ran Dai Quang អះអាងថា នាពេល​ខាង​មុខ ប្រទេសទាំងពីរ​នឹងបន្ត​សន្ទុះអភិវឌ្ឍន៍​ដ៏ល្អប្រសើ​រ​នៃទំនាក់ទំនងទ្វេ​ភាគី ជំរុញទំនាក់​ទំនងភាព​ជាដៃគូយុទ្ធសាស្ត្រ​ដ៏ទូលំទូលាយ​ដើម្បី​សន្តិភាព​និង​វិបុលភាព​នៅទ្វីបអាស៊ី​ ឲ្យឈានចូលដំណាក់កាលអភិ​វឌ្ឍន៍ថ្មីលើគ្រប់វិស័យ។​

លោកប្រធានរដ្ឋមានគោលបំណ​ងចង់ឲ្យភាគីទាំងពីរ ​លាតត្រដាងអនុវត្តន៍​កិច្ចព្រម​ព្រៀង​ភាព​ជាដៃ​គូខាង​សេដ្ឋកិច្ច​​វៀត​ណាម-ជប៉ុន (VJEPA) ប្រកបដោយប្រសិទ្ធភាព រួ​មគ្នាខិតខំប្រឹងប្រែង ​ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគីឡើង​ទ្វេដងក្នុងឆ្នាំ២០២០ បើប្រៀបនឹងឆ្នាំ២០១​៤។
 
ចំពោះកិច្ចសហប្រតិបតិ្តការរ​វាងវៀតណាម និងជប៉ុននៅវេទិកា​​អន្តរជាតិ​និងតំបន់​ ប្រធានរដ្ឋលោក T​ran Dai Quang បានសង្កត់ធ្ងន់ថា ​វៀតណាមនិងជប៉ុនគាំទ្រគ្នាទៅវិ​ញទៅ​មក ក្នុងការ​ពង្រីក​នូវតួនាទី​ដ៏សកម្ម​របស់​ប្រទេសនីមួយ​ៗ សំដៅរួមវិភាគទានទៅក្នុងស​ន្តិភាព ស្ថិរភាពនិងវឌ្ឍនភា​ពក្នុង​តំបន់។ ប្រទេស​ទាំងពីរ​សុទ្ធតែ​សង្កត់​ធ្ងន់ទៅលើសារសំខាន់ ​នៃការធានាសន្តិភាព សន្តិសុខ សុ​វត្ថិភាព សេរីភាព​នាវាចរណ៍​និង​អាកាស​ចរណ៍​នៅសមុទ្រ​ខាង​កើត ដោះស្រាយជម្លោះដោយសន្តិវិធីឲ្យ​ បានសមស្របនឹងច្បាប់​​អន្តរជាតិ ក្នុង​នោះមាន​អនុសញ្ញា​អ.ស.បស្ដីពី​ច្បាប់សមុទ្រឆ្នាំ១៩​៨២ អនុវត្តន៍យ៉ាងពេញលេញ​ និងប្រកប​ដោយ​ប្រសិទ្ធភាព​នូវសេចក្ដី​ថ្លែងការ​ណ៍​ ស្ដីពីការប្រតិបត្តិរប​ស់ភាគីនានានៅសមុទ្រខាង​កើត (D​OC) និងកសាង​ក្រម​ប្រតិបត្តិ​នៅសមុទ្រ​ខាង​កើត​ (COC) យ៉ាងឆា​ប់ៗ៕

 

តាម VOV5 - វិទ្យុ​សំឡេង​វៀតណាម​
 


top