ព័ត៌មាន

ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញ​ជាធិបតី​ពិធី​ជប់​លៀង​ទទួល​ស្វាគមន៍​ប្រធានាធិបតី​អេហ្ស៊ីប​


 ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញជាអធិបតីពិធីជប់លៀងអំណរសាទរប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El Sisi​

នាយប់ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុង​ហាណូយ ប្រធានរដ្ឋវៀតណាម​ លោក​ Tran Dai Quang ​បាន​អញ្ជើញ​ជា​អធិបតី​ពិធី​ជប់​លៀង​អំណរ​សាទ​រ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El ​Sisi រួម​ទាំង​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ សាធារណៈរដ្ឋអារ៉ាប​ អេហ្ស៊ីប ក្នុងឱកាសគណៈប្រតិភូ​មកបំពេញ​ទស្សនកិច្ច​ថ្នាក់រដ្ឋ​នៅវៀត​ណាម​។ 
 
អញ្ជើញថ្លែងម​តិក្នុងពិធី លោក Tran Dai Quang បានវាយ​តម្លៃខ្ពស់ នូ​វតួនាទី​របស់​អេហ្ស៊ីប ក្នុង​នាម​ជាស្ថាបនិ​ក​ចលនាមិនចូលបក្ស​សម្ព័ន្ធ ដែលបានដាក់ចេ​ញនូវ គោលការណ៍​សារវ័ន្ត​របស់​ចលនា ​អំពីឯករាជ្យ អធិបតេយ្យ​ភាព កិច្ចសហ​ប្រតិបត្តិ​ការមានផ​លប្រយោជន៍​ដូចគ្នា ដើម្បីសន្តិភាពរ​វាងបណ្តា​ជន​ជាតិ។ លោក​ប្រធាន​រដ្ឋ​វៀត​​ណាម បានជឿជាក់​ថា ដោយ​ការប្តេជ្ញាខ្ពស់របស់ថ្នាក់​ដឹកនាំ នៃ​ប្រទេសទាំង​ពីរ​នោះ នាពេល​ខាង​មុខ​ ទំនា​ក់ទំនងយ៉ាងល្អប្រសើររវា​ងវៀតណាម និងអេហ្ស៊ីប នឹងបន្តបាន ពូនជ្រុំ​និងអភិវឌ្ឍន៍​ជាក់​ស្តែង ឆ្លើយ​តប​បំណង​ប្រាថ្នា និងផលប្រយោជន៍របស់ប្រជា ជ​ននៃប្រទេសទាំងពីរ រួមចំណែក​រក្សាសន្តិភាព ស្ថិរភាព កិច្ច​សហប្រតិបត្តិការ​និង ការអភិវឌ្ឍន៍ក្នុងតំ​បន់​និងលើពិភពលោក។
 
អញ្ជើញ​ឆ្លើយតបវិញ ប្រធានាធិ​បតីអេហ្ស៊ីប លោក A.Sisi  បានអះអាងថា អេហ្ស៊ី​បបានត្រៀមខ្លួនជាស្រេ​ច ជម្រុញ​ទំនាក់ទំនង​ជាមួយ វៀ​តណាម​ក្នុងក្របខ័ណ្ឌ នៃទំនាក់ទំនងដៃគូ​ជាក់ស្តែង​ ដើម្បីផល​ប្រ យោជន៍​រួម​របស់​ប្រជាជន​នៃប្រទេសទាំង​ ពីរ ដើម្បី សក្កានុភាពរប​ស់ប្រទេសទាំង​ពីរ នឹង​បង្កើត​ឡើង​អនាគត​ភ្លឺស្វាង​សម្រាប់ ​ប្រជាជននៃ​ប្រទេសទាំងពីរ៕​

 

តាម VOV5 - ​វិទ្យុសម្លេងវៀតណាម​
 


top