ព័ត៌មាន

ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញទទួលជួបព្រឹទ្ធសមាជិកអាមេរិកលោក John McCain


ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang (ស្ដាំ)និងព្រឹទ្ធសមាជិកអាមេរិកលោក John McCain
(រូបថត៖VOV)

នារសៀលថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញទទួលជួបសន្ទនាព្រឹទ្ធសមាជិកអាមេរិកលោក John McCain ដែលកំពុងបំពេញទស្សនកិច្ចការងារនៅ​វៀត​ណាម។ នៅទីនេះ លោក Tran Dai Quang អះអាងថា វៀតណាមចាត់ទុកអាមេរិកជាដៃគូមួយក្នុងចំណោម​ដៃ​គូសំខាន់បំផុត ហើយត្រៀមខ្លួនជាស្រេចនិងមានបំណងបន្តជំរុញទំនាក់ទំនងដៃគូលើគ្រប់វិស័យវៀតណាម-អាមេរិកដោយឈរលើមូលដ្ឋានគោរពរបបនយោបាយរបស់គ្នាដើម្បីសន្តិភាព ស្ថិរភាពនិងវឌ្ឍនភាពនៅតំបន់​។​ លោក Tran Dai Quang ស្នើឲ្យរដ្ឋសភាអាមេរិកបន្តគាំទ្រការលុបចោលកម្មវិធីឃ្លាំមើលត្រីរំអិលរបស់ក្រសួងកសិកម្មដោយសារអាមេរិកស្រូបយក២០%នៃតំលៃនាំចេញត្រីរំអិលរបស់វៀតណាមបានជាការធ្លាក់ចុះបរិមាណត្រី​រំអិលដែលត្រូវបាននាំចេញទៅកាន់អាមេរិកនោះនឹងជះឥទ្ធិពលទៅលើជីវភាពរស់នៅរបស់ប្រជាជន​វៀត​ណាម​​រាប់លាននាក់។

ស្ដីពីបញ្ហាសមុទ្រខាងកើត ប្រធានរដ្ឋលោក Tran Dai Quang មានបំណងថា អាមេរិកមានទស្សនៈ គោលនយោបាយមុនក៏ដូចជាក្រោយចំពោះសមុទ្រខាងកើត ជំរុញដំណើរការការទូតនិងគតិយុត្ត ព្រមទាំងបន្តគាំទ្រការរក្សាសេរីភាព សន្តិសុខនិងសុវត្ថិភាពនាវាចរណ៍ គោរពច្បាប់អន្តរជាតិដែលក្នុងនោះមាន UNCLOS ១៩៨២។

រីឯខ្លួនវិញ ព្រឹទ្ធសមាជិកលោក John McCain បានគាំទ្រការដោះស្រាយដោយសន្តិវិធីនូវជំលោះនានានៅសមុទ្រខាងកើតដោយឈរលើច្បាប់អន្តរជាតិ ព្រមទាំងសំដែងជំនឿជាក់ថា កិច្ចសហប្រតិបតិ្តការរវាងអាមេរិកនិងវៀតណាមលើគ្រប់វិស័យនឹងកាន់តែទទួលបានជោគជ័យពីមួយថ្ងៃទៅមួយថ្ងៃ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


top