ព័ត៌មាន

ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតជាកម្លាំងប្រដាប់អាវុធ


ប្រធានរដ្ឋលោក Tran Dai Quang ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោត (រូបថត៖TTXVN)

នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងគណៈប្រតិភូសមាជិកសភាទីក្រុងហូជីមិញបានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតជាកងកម្លាំងប្រដាប់អាវុធលើភូមិភាគទីក្រុង។នៅទីនេះ លោកប្រធានរដ្ឋបានរាយការណ៍អំពីលទ្ធផលនៃសម័យប្រជុំ​លើកទី២ រដ្ឋសភានីតិកាលទី១៤ ព្រមទាំង ផ្ទៀងស្ដាប់បំណងប្រាថ្នារបស់កម្មាភិបាល យុទ្ធជននៃកងកម្លាំងប្រដាប់​អាវុធទីក្រុង។ 

ប្រធានរដ្ឋលោក Tran Dai Quang ចាត់ទុកថា ភារកិច្ចការពារមាតុប្រទេសក្នុងស្ថានភាពថ្មីកំពុងទាមទារឲ្យកងកម្លាំង​ប្រដាប់អាវុធត្រូវត្រៀមរៀបចំយ៉ាងល្អ ត្រៀមជាស្រេចប្រយុទ្ធ ការពាររឹងមាំអធិបតេយ្យភាព ឯកភាព បូរណភាព​ដែនដីរបស់មាតុប្រទេសក្នុងគ្រប់កាលៈទេសៈ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


top