ព័ត៌មាន

ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញប្រគល់ពានរង្វាន់វីរបុរសដល់សម្ព័ន្ធយុវជនសង្គ្រោះជាតិកំពែង Hoang Dieu

ប្រធានរដ្ឋ លោកNguyen Xuan Phuc បានប្រគល់ពានរង្វាន់វីរបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជនជូនដល់សម្ព័ន្ធយុវជនសង្គ្រោះជាតិនៅកំពែង Hoang Dieu (រូបថត៖TTXVN)

នៅខែសីហា ឆ្នាំ១៩៤៤ តាមតម្រូវការចាំបាច់នៃបដិវត្តន៍និងក្រោមការដឹកនាំរបស់បក្ស នៅផ្ទះលេខ ៤៦  Bat Dan ខ័ណ្ឌ Hoan Kiem (ហាណូយ) អង្គការមហាជនមួយចំនួនរបស់យុវជនហាណូយដែលចំណុះរណសិរ្សវៀតមិញ ត្រូវបានបង្កើត ដោយមានឈ្មោះសម្ព័ន្ធយុវជនសង្គ្រោះជាតិកំពែង Hoang Dieu។ 

ក្នុងឱកាសរំលឹកខួបលើកទី ៦៧ នៃទិវារំដោះរដ្ឋធានី (១០ តុលា ១៩៥៤ - ១០ តុលា ២០២១) នារសៀលថ្ងៃទី ៨ ខែតុលា នៅទីក្រុងហាណូយ ប្រធានរដ្ឋ លោក Nguyen  Xuan Phuc បានអញ្ជើញចូលរួមពិធីទទួលកិត្តនាមវីរបុរសកងកម្លាំងប្រដាប់អាវុធប្រជាជននៃសម្ព័ន្ធយុវជនសង្គ្រោះជាតិកំពែង Hoang Dieu និងកម្មវិធី “លើកសរសើរមនុស្សល្អ ការងារល្អឆ្នើម និងលើកតម្កើងពលរដ្ឋល្អប្រសើររបស់រដ្ឋធានីឆ្នាំ ២០២១” នៃទីក្រុងហាណូយ។ កម្មវិធីនេះត្រូវបានរៀបចំឡើងទាំងទម្រង់ផ្ទាល់មុខ និងតាមអ៊ិនធឺរណែតដែលតភ្ជាប់បណ្តាញជាមួយទីតាំងចំនួន ៨០ កន្លែង។

នៅខែសីហាឆ្នាំ ១៩៤៤ តាមតម្រូវការចាំបាច់នៃបដិវត្តន៍និងក្រោមការដឹកនាំរបស់បក្ស នៅផ្ទះលេខ ៤៦  Bat Dan ខ័ណ្ឌ Hoan Kiem (ហាណូយ) អង្គការមហាជនមួយចំនួនរបស់យុវជនហាណូយដែលចំណុះរណសិរ្សវៀតមិញ ត្រូវបានបង្កើត ដោយមានឈ្មោះសម្ព័ន្ធយុវជនសង្គ្រោះជាតិកំពែង Hoang Dieu។  បន្តប្រពៃណីសម្ព័ន្ធយុវជនពីអតីតកាល ជាច្រើនឆ្នាំមកនេះ យុវជនរដ្ឋធានីបានត្រួសត្រាយយ៉ាងសកម្មលើគ្រប់សណសិរ្ស រួមចំណែកដល់ការសាងសង់រដ្ឋធានីជាទីក្រុងច្នៃប្រឌិតដើម្បីសន្តិភាពនិងអរិយធម៌រាប់ពាន់ឆ្នាំ។ នៅក្នុងពិធីនេះក្នុងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានប្រគល់ពានរង្វាន់វីរបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជនជូនដល់សម្ព័ន្ធយុវជនសង្គ្រោះជាតិកំពែង Hoang Dieu។

ក្នុងឱកាសនេះ ទីក្រុងហាណូយក៏បានលើកតម្កើងដល់គំរូឆ្នើម មនុស្សល្អនិងការងារឆ្នើម ព្រមទាំងលើកតម្កើងពលរដ្ឋឆ្នើមចំនួន ៩ នាក់ ឆ្នាំ ២០២១ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម



top