ព័ត៌មាន

ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត មកជូនសារតាំង

នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phucបានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេស៖ ថៃ ឈីលី គុយបា សហព័ន្ធរុស្ស៊ី មកជូនសារតាំង ក្នុងឱកាសទទួលបេសកកម្មនៅវៀតណាម។

នៅក្នុងជំនួបជាមួយឯកអគ្គរាជទូតថៃ លោក Nikorndej Blankura នោះ  ប្រធានរដ្ឋលោក Nguyen Xuan Phuc បានឲ្យដឹងថា ជាមួយនឹងកំណើនទំហំពាណិជ្ជកម្មទ្វេភាគីខ្ពស់ ដោយនាំមុខគេក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយនេះគឺជាលក្ខណៈងាយស្រួល ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ដូច្នេះចាំបាច់ត្រូវជួយឧបត្ថម្ភសគ្រាសទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់អាស៊ាន ជាពិសេសគឺកិច្ចព្រមព្រៀងដៃគូសេដ្ឋ កិច្ចលើគ្រប់វិស័យក្នុងតំបន់ (RCEF)។

នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតឈីលី លោក Patricio Becke នោះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថាវៀតណាមជានិច្ចកាលចាត់ទុកឈីលីជាមិត្តភក្តិជិតស្និទ្ធិជាប្រពៃណីអស់រយៈពេលជិត ៥០ ឆ្នាំកន្លងទៅ (១៩៧១ - ២០២១) ។ លោកប្រធានរដ្ឋបានស្នើ ឲ្យ ឈីលីសហប្រតិបត្តិការជាមួយវៀតណាម ឆ្ពោះទៅរកការបើកទីផ្សារសម្រាប់កសិផលរបស់ប្រទេសនីមួយៗ ព្រមទាំងស្នើឲ្យឈីលីផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូ អន្តរប៉ាស៊ីហ្វិកឲ្យបានឆាប់ៗ។

ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញទទួលសារតាំងពីឯកអគ្គរាជទូតថៃ លោក Nikorndej Blankura (រូបថត៖ TTXVN)
 
ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញទទួលសារតាំងពីឯកអគ្គរដ្ឋទូតឈីលី លោក Patricio Becke (រូបថត៖ TTXVN)
 
ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញទទួលសារតាំងពីឯកអគ្គរដ្ឋទូតគុយបាលោក Orlando Nicolás Hernándes Guillén (រូបថត៖ TTXVN)
 
ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញទទួលសារតាំងពីឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីលោក Bezdetko Gennady  (រូបថត៖ TTXVN)
 

នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតគុយបាលោក Orlando Nicolás Hernándes Guillén នោះ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានស្នើឲ្យលោកឯកអគ្គរដ្ឋទូតថា ក្នុងអាណត្តិរបស់ខ្លួន លោកបន្តផ្ដោតការយកចិត្តទុកដាក់ដល់ការរក្សាជំនួបប្រាស្រ័យទាក់ទងគ្នាជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ទ្វេភាគី។ លោកប្រធានរដ្ឋមានគោលបំណងចង់ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលេខាទីមួយ ប្រធានរដ្ឋគុយបា លោក Miguel Diaz Canel ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។

នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីលោក Bezdetko Gennady នោះប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអះអាងថាវៀតណាមគោរពទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី ហើយជានិច្ចកាលកំណត់ថាសហព័ន្ធរុស្ស៊ីគឺជាដៃគួ ដ៏សំខាន់ជួរមុខមួយក្នុងគោលនយោបាយកិច្ចការបរទេសរបស់ខ្លួន ព្រមទាំងមានគោលបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀតជាមួយរុស្ស៊ីលើគ្រប់វិស័យ។លោកប្រធានរដ្ឋបានស្នើឲ្យរុស្ស៊ីជួយវៀតណាមទទួលបានប្រភពវ៉ាក់សាំង Sputnil V និងសហប្រតិបត្តិការផលិតវ៉ាក់សាំងនៅវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top