ព័ត៌មាន

ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញ អុជធូបរំលឹកវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជន នៅឈាបនដ្ឋានជាតិ A1

នាថ្ងៃដដែល ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅសាកសួរសុខទុក្ខ និងប្រគល់អំណោយជិត ១៦០ កញ្ចប់ជូនដល់អតីតយុទ្ធជន Dien Bien Phu។
  ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធវីរៈជនយុទ្ធជនពលីនៅឈាបនដ្ឋានជាតិ A1 (រូបថត៖ VOV)  

ក្នុងឱកាសនៃដំណើរបំពេញដំណើរទស្សនកិច្ចការងារនៅខេត្ត Dien Bien នាថ្ងៃទី ១៧ និង ១៨ ឧសភា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលីនៅឈាបនដ្ឋានជាតិ  A1 និងទស្សនាសារមន្ទីរជ័យជំនះប្រវត្តិសាស្ត្រ Dien Bien Phu។

អញ្ជើញសរសេរសៀវភៅអនុស្សាវរីយ៍នៅសារមន្ទីរ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសម្តែងការកោតសរសើរចំពោះទឹកចិត្តស្នេហាជាតិ និងការលះបង់របស់វីរៈយុទ្ធជនពលីនិងយុទ្ធជន Dien Bien ហើយមានបំណងចង់ឲ្យសារមន្ទីរជ័យជំនះប្រវត្តិសាស្ត្រ Dien Bien  Phu បន្តប្រមូលវត្ថុបុរាណ និងរឿងរ៉ាវដែលបង្កើតយុទ្ធនាការឡើងវិញតាមរយៈបច្ចេកវិទ្យាទំនើប ដោយក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរ និងជាកន្លែងអប់រំទំនៀមទម្លាប់បដិវត្តន៍ និងស្នេហាជាតិ ក៏ដូចជាមោទនភាពជនជាតិ សម្រាប់បណ្តាជំនាន់វៀតណាម។

បន្ទាប់មក នាថ្ងៃដដែល ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅសាកសួរសុខទុក្ខ និងប្រគល់អំណោយជិត ១៦០ កញ្ចប់ជូនដល់អតីតយុទ្ធជន Dien Bien Phu។ លោកប្រធានរដ្ឋបានអះអាងថា បក្ស រដ្ឋ តែងតែផ្តោតការយកចិត្តទុកដាក់ចំពោះអ្នកដែលមានគុណូបការៈចំពោះបដិវត្តន៍ រួមចំណែកកសាងមាតុភូមិប្រទេសជាតិកាន់តែរឹងមំានិងសម្បូរសប្បាយ៕


top