ព័ត៌មាន

ប្រធានរដ្ឋលោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតនៃចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង, ឯកអគ្គរដ្ឋទូតបែលហ្ស៊ិកមកជម្រាបលាបញ្ចប់បេសកកម្មការទូតនៅវៀតណាម

នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រអង់គ្លេស និងអៀរឡង់ខាងជើងលោក Gareth Ward និងឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រ បែលហ្ស៊ិក លោក Paul Jansen មកជម្រាបលាបញ្ចប់អាណត្តិបេសកកម្មការទូតវៀតណាម។
  ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបលោក Gareth Ward ឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រអង់គ្លេស និងអៀរឡង់ខាងជើង មកជម្រាបលាបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀតណាម (រូបថត៖ Thong Nhat/TTXVN)  
  ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតបែលហ្ស៊ិក Paul Jansen អញ្ជើញមកជម្រាវលាបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀតណាម (រូបថត៖ Thong Nhat/TTXVN)  

ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូត Gareth Ward, ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានវាយតម្លៃថា អាណត្តិបេសកកម្មការទូតរបស់លោកឯកអគ្គរដ្ឋទូតបានគូសសញ្ញាសម្គាល់សំខាន់ចំនួនពីរគឺការចុះហត្ថលេខា និងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-អង់គ្លេស នៅខែធ្នូ ឆ្នាំ ២០២០ និងអនុម័ត លើសេចក្តីថ្លែងការណ៍រួមខែកញ្ញាឆ្នាំ ២០២០ ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រ សំដៅលើកកំពស់ទំនាក់ទំនងក្នុងដំណាក់កាល ១០ ឆ្នាំខាងមុខ។ លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានថ្លែងអំណរគុណចំពោះចក្រភពអង់គ្លេសដែលបានជួយឧបត្ថម្ភវ៉ាក់សាំងកូវីដ ១៩ ជាង ២,៧ លានដូសសម្រាប់វៀតណាម និងឧបករណ៍វេជ្ជសាស្ត្រដែលមានតម្លៃ  ៥០០.០០០  ផោន។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតអង់គ្លេសបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយមានបំណងថា វៀតណាមនឹងក្លាយជាស្ពានសម្រាប់អង់គ្លេសក្នុងការចូលទៅកាន់ទីផ្សារនេះយ៉ាងស៊ីជម្រៅ។ ដោយសង្កត់ធ្ងន់ថា ឆ្នាំ ២០២៣ នឹងប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៣-២០២៣) លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ស្ថាប័នមុខងាររបស់ប្រទេសទាំងពីរកំពុងរៀបចំសកម្មភាពសហប្រតិបត្តិការជាច្រើន ដើម្បីធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ។

ទទួលជួបឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្របែលហ្ស៊ិកលោក Paul Jansen, ប្រធានរដ្ឋលោក Nguyen Xuan Phuc បានថ្លែងអំណរគុណចំពោះប្រមុខដឹកនាំព្រះរាជាណាចក្របែលហ្សិក និងលោកឯកអគ្គរដ្ឋទូតផ្ទាល់ ដែលបានជួយឧបត្ថម្ភនិងគាំទ្រវៀតណាមក្នុងដំណើរការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាមជាមួយសហភាពអឺរ៉ុប (EVFTA) ហើយសង្ឃឹមថា សភាបែលហ្ស៊ិកនឹងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ EU-វៀតណាម (EVIPA) ក្នុងពេលឆាប់ៗនេះ។

លោកឯកអគ្គរដ្ឋទូត Paul Jansen មានបំណងថា នឹងមានសិស្សានុសិស្ស គ្រូបង្រៀន និងធុរកិច្ចវៀតណាមកាន់តែច្រើន ទៅសិក្សារៀនសូត្រ ធ្វើការ និងស្វែងរកឱកាសវិនិយោគនៅប្រទេសបែលហ្ស៊ិក៕


top