ព័ត៌មាន

ប្រធានរដ្ឋជួបប្រាស្រ័យដំណាងកម្មាភិបាលក្រសួងនគរបាលជំនួយសំរាប់សមរភូមិភាគខាងត្បូងវៀតណាម

 ប្រធានរដ្ឋជួបប្រាស្រ័យដំណាងកម្មាភិបាលក្រសួងនគរបាលជំនួយសំរាប់សមរភូមិភាគខាងត្បូងវៀតណាម

ក្នុងឱកាសរំលឹកខួបអនុស្សារីយ៍លើកទី៤២ ​ទិវារំដោះភូមិភាគខាងត្បូង​វៀត​ណាម ឯកភាពប្រទេសជាតិ (ថ្ងៃទី៣០ខែ​មេសាឆ្នាំ១៩៧៥-ថ្ងៃទី៣០ខែមេសាឆ្នាំ​២០១៧) ​និងលើកទី១២៧​ឆ្នាំ​ទិវា​កំណើត​លោក​ប្រធា​នហូជីមិញ​ (ថ្ងៃទី១៩​ខែ​​​ឧសភា​ឆ្នាំ​១៨៩០ - ថ្ងៃទី១៩​ខែឧសភា​ឆ្នាំ២០១៧​) ​នារសៀល​​ថ្ងៃទី២៧ ខែមេសា ឆ្នាំ​២០១៧ ប្រធាន​រដ្ឋវៀត​ណាម​​ ​លោក Tran Dai Quang បាន​ជួបប្រាស្រ័យតំណាងចំនួន៥០ រូបនៃគណៈកម្មាធិការ​ទំនាក់ទំនង​កម្មាភិបាល​​​ន​គរបាលជំនួយសំរាប់ សមរភូមិភាគខាងត្បូងវៀតណាមក្នុង​ដំណាក់​កាល​សង្គ្រាម។ កត់​សម្គាល់​នូវ​​សកម្មភាព​​​ពោពេញ​ទៅដោយ​អត្ថន័យ របស់​គណកម្មាធិការ​ទំនាក់ទំនង ​ក្នុងរយ​ពេល២០​ឆ្នាំ​កន្លង​​ទៅ ប្រធាន​រដ្ឋមាន​គោល​​បំណង​ថា៖ កម្មាភិបាលនគរបាល​បន្ត ចូលរួមការ​អប់រំប្រពៃណី​ស្នេហា​ និង​ប្រពៃណី​​បដិវត្តន៍​ដ៏អង់​អាចក្លា​​ហាន​ របស់បក្ស ​និងប្រជាជាតិ ​ជាពិសេសគឺ​ជំនាន់វ័យ​ក្មេង ផ្តល់មតិ​ចំពោះ​បុព្វហេតុ​​កសាង និងការពារ​មាតុប្រទេស​ រួមចំណែកសាង​ប្រទេសជាតិកាន់​តែ​សម្បូរធូធារ​ ប្រជាជន​សុភមង្គល​៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top