ព័ត៌មាន

ប្រធានរដ្ឋចិនលោក Xi Jinping ត្រូវបានជាប់ឆ្នោតជាថ្មី សម្រាប់អាណត្តិទីបី

នៅក្នុងកិច្ចប្រជុំនេះ ដោយមានសន្លឹកឆ្នោតគាំទ្រ ទាំង ១០០% លោក Xi Jinping កើតនៅឆ្នាំ ១៩៥៣ ត្រូវបានជ្រើសរើសឱ្យបន្តកាន់តំណែងជាប្រធានរដ្ឋអាណត្តិទី ៣ រហូតដល់ឆ្នាំ ២០២៨ និងជាប្រធានគណៈកម្មការយោធាបក្សចិន។
ប្រធានរដ្ឋចិនលោក  Xi Jinping ក្នុងសម័យប្រជុំពេញអង្គលើកទី៣ នៃសម័យប្រជុំដំបូងសភាជាតិជាតិលើកទី១៤

 

សម័យប្រជុំដំបូងនៃសភាជាតិលើកទី ១៤ (សភាជាតិប្រជាជន) នៃប្រទេសចិននៅព្រឹកថ្ងៃទី ១០ មីនា បានបើកសម័យប្រជុំពេញអង្គលើកទី ៣  នៅមហាសាលប្រជាជនក្នុងរដ្ឋធានីបេកាំង។ ថ្នាក់ដឹកនាំបក្ស និងរដ្ឋចិន និងគណៈប្រតិភូតំណាងជិត ៣.០០០ នាក់បានចូលរួមកិច្ចប្រជុំនេះ។

នៅក្នុងកិច្ចប្រជុំនេះ ដោយមានសន្លឹកឆ្នោតគាំទ្រ ទាំង ១០០% លោក Xi Jinping កើតនៅឆ្នាំ ១៩៥៣ ត្រូវបានជ្រើសរើសឱ្យបន្តកាន់តំណែងជាប្រធានរដ្ឋអាណត្តិទី ៣ រហូតដល់ឆ្នាំ ២០២៨ និងជាប្រធានគណៈកម្មការយោធាបក្សចិន។          

សូមគូសបញ្ជាក់ថា រដ្ឋសភាចិននីតិកាលទី ១៣ បានអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញផងដែរនៅក្នុងសម័យប្រជុំដំបូង ក្នុងខែមីនា ឆ្នាំ ២០១៨  រួមទាំងការដកការកំណត់អាណត្តិសម្រាប់តំណែងប្រធានរដ្ឋផងដែរ៕

 

 


top