ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ - ឆ្នាំ២០២៥ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (ABAC ៣) នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Hai Phong សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានសម្របសម្រួលជាមួយទីក្រុង Hai Phong រៀបចំសន្និសីទជំរុញការវិនិយោគ ដោយប្រធាន បទ "Hai Phong - គោលដៅយុទ្ធសាស្ត្រនៃយុគសម័យថ្មី”។
ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញថ្លែងមតិក្នុងសន្និសីទ (រូបថត៖ Viet Cuong/VOV)
អញ្ជើញថ្លែងមតិនៅសន្និសីទនេះ ប្រធានរដ្ឋលោក លឿង គឿង បានសង្កត់ធ្ងន់ថា Hai Phong មានទីតាំងយុទ្ធសាស្ត្រពិសេសជាមួយកំពង់ផែទឹកជ្រៅអន្តរជាតិ Lach Huyen ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តំបន់ពេញ លេញ សួនឧស្សាហកម្មឯកទេសបៃតង - ឆ្លាតវៃ ធនធានមនុស្សសម្បូរបែប និងយន្តការទាក់ទាញការវិនិយោគដែលអាចបត់បែនបាន។អាជ្ញាធរទីក្រុង Hai Phong បាននិងកំពុងអមដំណើរអាជីវកម្ម កែទម្រង់បែបបទរដ្ឋបាលយ៉ាងខ្លាំង ធ្វើឱ្យដំណើរការប្រកបដោយតម្លាភាព កែ លម្អប្រសិទ្ធភាពសេវាកម្ម និងការពេញចិត្តរបស់វិនិយោគិន។
ប្រធានរដ្ឋ លោក លឿង គឿងបានបញ្ជាក់ថា៖ “រដ្ឋាភិបាលវៀតណាមប្តេជ្ញារក្សាស្ថិរភាពនយោបាយ កំណែទម្រង់យ៉ាងខ្លាំងក្លាស្ថាប័ន ការពារសិទ្ធិស្របច្បាប់របស់អ្នកវិនិយោគ និងបង្កើនការតភ្ជាប់ - មិនត្រឹមតែផ្នែកហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ថែមទាំងលើការគ្រប់គ្រងទិន្នន័យ និងធនធានមនុស្សផងដែរ។ ថ្ងៃនេះ ក្នុងព្រឹត្តិការណ៍ដ៏ឧឡារិកនេះ ខ្ញុំសង្ឃឹម ថា វិនិយោគិនមិនត្រឹមតែមានអារម្មណ៍ដោយផ្ទាល់នូវមិត្តភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមើលឃើញនូវចក្ខុវិស័យ ការប្តេជ្ញាចិត្ត សេចក្តីប្រាថ្នា និងឱកាសសហប្រតិបត្តិការដ៏មានសក្តានុពលរបស់អាជ្ញាធរទីក្រុង Hai Phong និងរបស់វៀតណាមផងដែរ”។
នៅក្នុងសន្និសីទ វិនិយោគិនទទួលបានការឧទ្ទេសនាមយ៉ាងលម្អិតអំពីសក្តានុពល គុណសម្បត្តិ និងឱកាសវិនិយោគជាយុទ្ធសាស្ត្រនៅ Hai Phong; ការប្រកាសនិងប្រគល់សេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីការសាកល្បងយន្តការ និងគោលនយោបាយជាក់ស្តែងមួយចំនួនសម្រាប់ការអភិវឌ្ឍទីក្រុង Hai Phong៕