ព័ត៌មាន

ប្រធានរដ្ឋ លោក លឿង គឿង ទទួលជួបនាយករដ្ឋមន្ត្រីជប៉ុន លោក Ishiba Shigeru

នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ រនៅវិមានប្រធានរដ្ឋ ក្នុងទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបនាយករដ្ឋមន្ត្រីជប៉ុន លោក Ishiba Shigeru ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែមេសា។
ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបនាយករដ្ឋមន្ត្រីជប៉ុន លោក Ishiba Shigeru។ រូបថត៖ Viet Cuong/VOV

នៅឯជំនួបនេះ ប្រធានរដ្ឋលោក លឿង គឿង បានស្នើឲ្យភាគីទាំងពីរអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខា ទន្ទឹមនឹងនោះ ជំរុញនិងផ្លាស់ប្តូរខ្លឹមសារសហប្រតិបត្តិការថ្មី។ ដោយជឿជាក់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនៅមានបរិយាកាសអណុវត្តន៍ជាច្រើនសម្រាប់ការអភិវឌ្ឍ លោកប្រធានរដ្ឋ លឿង គឿង បានសង្កត់ធ្ងន់ថា ភាគីទាំងពីរត្រូវជំរុញកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា អនុវត្តគម្រោងសហប្រតិបត្តិការជាក់លាក់លើវិស័យថ្មីៗ ដូចជា៖ ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ គ្រឿងអេឡិចត្រូនិក AI ; ស្នើឲ្យជប៉ុនជួយវៀតណាមលើកកម្ពស់សមត្ថភាពឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងជំរុញកិច្ចសហប្រតិបត្តិការកសិកម្មបច្ចេកវិទ្យាខ្ពស់។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីជប៉ុនលោក Ishiba Shigeru បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិកាការពារជាតិនិងសន្តិសុខ ស្វាគមន៍ចំពោះសេចក្តីប្រកាសនាពេលថ្មីៗនេះ របស់ភាគីទាំងពីរ ក្នុងការបង្កើតយន្តការសន្ទនា ២+២ នៅកម្រិតអនុរដ្ឋមន្ត្រីការបរទេសនិងការពារជាតិ ហើយបានសម្តែងគោលបំណងចង់ឲ្យប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខបន្ថែមទៀត។

ពិភាក្សាលើបញ្ហាពិភពលោកនិងតំបន់ ភាគីទាំងពីរបានឯកភាពពង្រឹងការសម្របសម្រួល ចែករំលែកគោលជំហរ សហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា និងក្នុងយន្តការពហុភាគីផងដែរ៕


top