ព័ត៌មាន

ប្រធានរដ្ឋ លោក លឿង គឿង ត្រួតពិនិត្យការត្រៀមរៀបចំសម្រាប់ពិធីបើកការចុះហត្ថលេខាលើអនុសញ្ញាទីក្រុងហាណូយ

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និសីទជាតិ (ហាណូយ) ប្រធានរដ្ឋវៀតណាម លោក លឿង គឿង បានត្រួតពិនិត្យការរៀបចំ និងការហាត់សមនៃពិធីបើកការចុះហត្ថលេខា និងសន្និសីទជាន់ខ្ពស់នៃអនុសញ្ញាអង្គការសហប្រជាជាតិប្រយុទ្ធប្រឆាំងបទល្មើសតាមអ៊ីនធឺណិត (អនុសញ្ញាទីក្រុងហាណូយ)។
ប្រធានរដ្ឋ លោក លឿង គឿង មកដល់មជ្ឈមណ្ឌលសន្និសីទជាតិ ដើម្បីពិនិត្យការហាត់សមនៃពិធីចុះហត្ថលេខាលើអនុសញ្ញាទីក្រុងហាណូយ។ រូបថត៖ Viet Cuong/VOV

នៅឯការហាត់សមទូទៅ លោកប្រធានរដ្ឋ លឿង គឿង បានត្រួតពិនិត្យ និងស្តាប់របាយការណ៍រួមស្តីពីពិធីបើកការចុះហត្ថលេខា និងសន្និសីទជាន់ខ្ពស់នៃអនុសញ្ញាអង្គការសហប្រជាជាតិប្រយុទ្ធប្រឆាំងបទល្មើសតាមអ៊ីនធឺណិត។ បន្ទាប់ពីត្រួតពិនិត្យនិងស្តាប់របាយការណ៍ ប្រធានរដ្ឋ លោក លឿង គឿង បានវាយតម្លៃថា នេះជាព្រឹត្តិការណ៍សំខាន់ពិសេស; មានអត្ថន័យខាងនយោបាយ និងការបរទេសយ៉ាងជ្រាលជ្រៅ; គូសសញ្ញាលើកទីមួយដែលអនុសញ្ញាពហុភាគីជាសកលក្នុងវិស័យដែលសហគមន៍អន្តរជាតិយកចិត្តទុកដាក់ពិសេស បានផ្សារភ្ជាប់ជាមួយនឹងឈ្មោះរដ្ឋធានីហាណូយរបស់វៀតណាម។ ដូច្នេះហើយការងារទាំងអស់ត្រូវតែបំពេញនៅកម្រិតខ្ពស់បំផុត។ ប្រធានរដ្ឋ លោក លឿង គឿង បានសង្កត់ធ្ងន់ថា៖ “យើងត្រូវរៀបចំយ៉ាងឱឡារិក ម៉ឺងម៉ាត់ ប្រកបដោយវិជ្ជាជីវៈ និងធានាសុវត្ថិភាពដាច់ខាត ពីព្រោះនេះជាលើកទីមួយហើយដែលមានអនុសញ្ញាដាក់ឈ្មោះតាមទីក្រុងហាណូយរបស់វៀតណាម។ នេះជាបញ្ហាសំខាន់ជាពិសេសជាទំនួលខុសត្រូវដែលបក្ស រដ្ឋ និងប្រជាជនបានប្រគល់ជូន”


top