
ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញទៅជូនពរឆ្នាំថ្មីក្នុងឱកាសចូលឆ្នាំថ្មី
នាយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ ប្រធានរដ្ឋ លោក Tran Dai Quang រួមជាមួយថ្នាក់ដឹកនាំខុទ្ទកាល័យប្រធានរដ្ឋអញ្ជើញទៅសាកសួរសុខទុក្ខនិងត្រួតពិនិត្យការងារបញ្ជាណែនាំធានាសុន្តិសុខក្នុងកាសបុណ្យចូលឆ្នាំថ្មីឆ្នាំរកានព្វស័ក ២០១៧ របស់កងកម្លាំងនគរបាល។ ប្រធានរដ្ឋ លោក Tran Dai Quang បានវាយតំលៃខ្ពស់ស្មារតីទទួលខុសត្រូវរបស់កងកម្លាំងនគរបាលក្នុងរយៈពេលកន្លងទៅ ហើយក៏បានស្នើអោយត្រូវត្រៀមខ្លួនជាស្រេចដោះស្រាយបញ្ហានានា ដែលកើតមានឡើង ធានាអោយប្រជានទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីប្រកបដោយសុខសាន្តត្រាណបំផុត។
ក៏ក្នុងយប់ថ្ងៃនេះដែរ ប្រធានរដ្ឋ លោក Tran Dai Quang បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីកម្មាភិបាល បុគ្គលិក នៅមន្ទីរពេទ្យពហុព្យាបាល Xanh pon និងជូនអំណោយអ្នកជំងឺមួយចំនួន ដែលកំពុងព្យាបាលជំងឺនៅមន្ទីរពេទ្យផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម