ព័ត៌មាន

ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញចូល​រួម​ពិធីបិទពិធី​បុណ្យកាសែត​ទូទាំង​ប្រទេស​ឆ្នាំ២០១៨​


ប្រធានរដ្ឋ លោក Tran Dai Quang បានប្រគល់ពានរង្វាន់ពិសេស ស្តង់តាំងបង្ហាញគួរឲ្យចាប់អារម្មណ៍ចំពោះវិទ្យុសម្លេងវៀតណាមនិងទូរទស្សន៍វៀតណាម

នារសៀលថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៨ នៅសារមន្ទីហាណូយ ប្រធា​នរដ្ឋវៀត ណាម លោក ​Tran Dai Quang​ បាន​អញ្ជើញ​​ចូលរួមពិធី​បិទពិធីបុណ្យ កាសែតទូទាំ​ងប្រទេសឆ្នាំ ២០១​៨។ អញ្ជើញចូល​រួមស្តង់​តាំង​បង្ហាញ​របស់​កាសែត​ប្រជាជន​ ទីភ្នាក់ងារសារ​ព័ត៌មានវៀតណាម ទូរទ​ស្សន៍វៀតណាម វិ​ទ្យុសម្លេងវៀ​តណា​ម ប្រធាន​រដ្ឋ​លោក​ Tran Dai Quang បានវាយតម្លៃថា ពិ​ធីបុណ្យកាសែត​ទូទាំង​ប្រទេស​ជាទិវាបុណ្យ​ធំមួយ​របស់​មជ្ឈដ្ឋាន​សារព័ត៌មាន​និងមិត្តអ្ន​ក អានទូទាំងប្រទេស។ ជាឱ​កាសដើម្បីលើកតម្កើង និង​លើកទឹកចិត្ត​ ចំពោះ​រាល់ការ​រួម​ចំណែក​របស់សារព័ត៌មាន​ជាតិទៅក្នុងកិច្ចការ​ផ្លាស់ប្តូរ​ថ្មី កសាង ការពារនិងអភិវ​ឌ្ឍន៍ប្រទេស​ជាតិ។
 
ប្រធានរដ្ឋ លោក Tr​an Dai Quang មានបំណងថា នាពេលខា​ងមុខ សារព័ត៌មានបដិវត្តន៍វៀ​តណា​ម នឹង​បន្ត​ពង្រីក​នូវតួនា​ទីឈាន​មុខ​លើ សមរភូមិសតិអា​រម្មណ៍ វប្បធម៌ និងផ្សព្វផ្សា​យយ៉ាងទូលាយ នូវ​គោល​មាគ៌ា​របស់​បក្ស គោលន​យោបាយ​ច្បាប់របស់​រដ្ឋ​។
 
ក្នុងឱកាសនេះ ប្រធា​នរដ្ឋ លោក Tran Dai Quang បានលើក​សរសើរ​និងជូន​ពរស្ថាប័ន​សារព័ត៌មាន​និងអ្នក​កាសែត​ ដែល​ទទួលបានពានរង្វាន់ស​ម្រាប់សំណង់​ស្រាវជ្រាវវិទ្យាសា​ស្ត្រ  ដែល​រួមចំណែក​កសាង​ខឿន​សារព័ត៌​មាន​​បដិវត្តន៍​ជាតិឲ្យកាន់តែអភិវឌ្ឍន៍​ សក្តិសមជាមួយ​នឹងការជឿទុក​ ចិត្ត​របស់​បក្ស ​រដ្ឋ និងមិត្ត​អ្នកស្តាប់​ទាំង​ក្នុង​និងក្រៅប្រទេស​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 


top