ព័ត៌មាន

ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបំផុសការប្រឡងប្រណាំងសម្រាប់ឆ្នាំ ២០២២ របស់ក្រុមហ៊ុនវាយនភណ្ឌនិងកាត់ដេរវៀតណាម

នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ នៅទីក្រុងហាណូយ សម្ព័ន្ធក្រុមហ៊ុនវាយនភណ្ឌនិងកាត់ដេរវៀតណាម និងសមាគមស្បែក ស្បែកជើងនិងកាបូបវៀតណាមបានប្រារព្ធពិធីបំផុសការប្រឡងប្រណាំងសម្រាប់ឆ្នាំ ២០២២។
 

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទៅសួរសុខទុក្ខ និងលើកទឹកចិត្តពលករនៅការដ្ឋានរោងចក្រកាត់ដេរ លេខ ១០


អញ្ជើញចូលរួមនិងថ្លែងមតិក្នុងពិធី ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានស្នើថា សម្ព័ន្ធក្រុមហ៊ុនវាយនភណ្ឌនិងកាត់ដេរជាតិវៀតណាម បណ្តាសមាគមវាយនភណ្ឌនិងកាត់ដេរ សមាគមស្បែក ស្បែកជើង និងកាបូប បន្តរក្សានិងលើកកំពស់លទ្ធផលវិជ្ជមាននៃឆ្នាំ ២០២១ធានាឱ្យបាននូវការផលិតប្រកបដោយសុវត្ថិភាព ជាពិសេសបំផុសរាល់ចលនាប្រឡងប្រណាំងកម្លាំងផលិតកម្មនិងការច្នៃប្រឌិត។ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានមានប្រសាសន៍ថា៖ “យ៉ាងហោចណាស់ វៀតណាមត្រូវតែមានម៉ាកវាយនភណ្ឌ និងកាត់ដេរលំដាប់ពិភពលោកចំនួន ៣០ ប្រភេទដែរ។ នេះជាគោលដៅសំខាន់ណាស់សម្រាប់យើងទាំងអស់គ្នា ដើម្បីមានម៉ាកយីហោពិតប្រាកដ ក្លាយជានគរវាយនភណ្ឌ ដែលជាមជ្ឈមណ្ឌលម៉ូដពិភពលោកនៅវៀតណាម។ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសទាំងបួនដែលមានទិន្នផលច្រើនជាងគេលើពិភពលោក ប៉ុន្តែតម្លៃបន្ថែមនៃផលិតផលនិងមជ្ឈមណ្ឌលម៉ូដរបស់ពិភពលោកត្រូវការការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ជាពិសេសនៅពេលដែលវៀតណាមជាគោលដៅទេសចរណ៍ដ៏ល្បីមួយ គឺការអភិវឌ្ឍន៍វិស័យវាយនភណ្ឌនិងម៉ូដសម្លៀកបំពាក់អភិវឌ្ឍន៍ខ្លាំងក៏មានសារៈសំខាន់ណាស់ផងដែរ”។

សូមគូសបញ្ជាក់ថា នៅឆ្នាំ ២០២១នេះ ទំហំពាណិជ្ជកម្មនៃការនាំចេញរបស់ឧស្សាហកម្មវាយនភណ្ឌនិងកាត់ដេរទាំងមូលសម្រេចបានចំនួន ៣៩ ពាន់លានដុល្លារអាមេរិក កើនឡើង ១១% បើធៀបនឹងឆ្នាំ ២០២០៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top