ព័ត៌មាន

ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនិងជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Yen Bai

នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ នៅទីក្រុង Yen Bai ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅវិទ្យាល័យអន្តេវាសិកដ្ឋានជនជាតិភាគតិចខេត្ត Yen Bai។

ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការដែល Yen Bai  ជាខេត្តដំបូងបង្អស់ បានរួមបញ្ចូលសន្ទស្សន៍សុភមង្គលក្នុងឯកសារនៃមហាសន្និបាតបក្សភាគខេត្ត ហើយបានសាកល្បងគំរូ “សាលាសុភមង្គល” ផងដែរ។

 

ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅវិទ្យាល័យអន្តេវាសិកដ្ឋានជនជាតិភាគតិច ខេត្ត Yen Bai (រូបថត៖ VOV)
 
លោកប្រធានរដ្ឋវាយស្គរដើម្បីបើកបវេសនកាលឆ្នាំសិក្សាថ្មី (ប្រភព៖ VOV)


នៅព្រឹកថ្ងៃទី ៧ ខែកញ្ញា ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃខេត្ត Yen Bai ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានស្នើឱ្យខេត្ត Yen Bai ទាញយកសក្ដានុពលរបស់ខ្លួនសម្រាប់ការអភិវឌ្ឍ ជាពិសេសគឺធនធានព្រៃឈើ ដីព្រៃនិងប្រជាជនក្នុងខេត្ត។ លើសពីនេះទៅទៀត ខេត្តត្រូវការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារនីមួយៗ និងសហករណ៍តាមមូលដ្ឋាន ព្រមទាំងជំរុញការទាក់ទាញវិនិយោគិនធំៗ ដើម្បីបង្កើតការលើកទឹកចិត្តសម្រាប់ការអភិវឌ្ឍ។

លោកប្រធានរដ្ឋអញ្ជើញមានប្រសាសន៍ថាៈ “ខ្ញុំស្នើឱ្យ Yen Bai  អនុវត្តន៍ឲ្យបានល្អគោលនយោ បាយសន្តិសុខសង្គមសម្រាប់ប្រជាជនមានហូបចុកគ្រប់គ្រាន់ ឈានឡើងរកភាពសម្បូរធូធារ។ ដូច្នេះក្រមសន្ទស្សន៍សុភមង្គលដែល មហាសន្និបាតបក្សលើកទី ១៩ របស់ខេត្តនាំចេញនោះនឹងចេញជារូបរាងក្នុងពេលឆាប់ៗនេះ។ ជាពិសេសការទទួលបានការអប់រំប្រកបដោយគុណភាព និងសេវាថែទាំសុខភាពមូលដ្ឋានសម្រាប់ប្រជាជនជាពិសេស ជនជាតិ ភាគតិច។ ប្រសិនបើចង់កែលំអរជីវភាពរបស់ជនជាតិភាគតិច តំបន់ក្រីក្រ បញ្ហាការកែលំអចំណេះដឹងរបស់ប្រជាជនតាមរយៈការអប់រំនិងបណ្តុះបណ្តាលមានសារៈសំខាន់ណាស់។ បន្ទាប់គឺការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព” លោកប្រធានរដ្ឋបានស្នើឱ្យខេត្ត Yen Bai យកចិត្តទុកដាក់អនុវត្តន៍គោលនយោបាយឱ្យបានល្អចំពោះជនជាតិភាគតិច។ ហើយអភិវឌ្ឍន៍ប្រភពធនធានមនុស្សដោយភ្ជាប់ជាមួយការអភិរក្សវប្បធម៌ប្រពៃណីរបស់ជនជាតិក្នុងខេត្ត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top