
ប្រធានរដ្ឋ Tran Dai Quang អញ្ជើញទៅគោរពវិញ្ញាណក្ខ័ន្ឌលោកប្រធានហូជីមិញ
ប្រធានរដ្ឋ លោក Tran Dai Quang នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ បានអញ្ជើញទៅអ៊ូចធូបគោរពវិញ្ញាណក្ខ័ន្ឌលោកប្រធានហូជីមិញ នៅមណ្ឌលកេរ្តិ៍ដំណែល លោកប្រធានហូជីមិញ ស្រុក Ba Vi ជាយទីក្រុងហាណូយ។
ជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិក និងយុទ្ធជនដែលកំពុងបំពេញការងារនៅទីនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែង របស់កម្មាភិបាលនិងយុទ្ធជនទាំងឡាយ នៅទីនេះ ក្នុងការរក្សា និងការពារមណ្ឌលកេរ្តិ៍ដំណែលនេះ។ ប្រធានរដ្ឋ Tran Dai Quang ក៏សម្ដែងគោលបំណងថា៖ មណ្ឌលនេះក្លាយទៅជាមណ្ឌលបដិវត្តន៍មួយ លើកទឹកចិត្តស្នេហារជាតិបន្តសិក្ខារៀនសូត្រ និងធ្វើតាមគំរូសិលធម៌លោកប្រធានហូជីមិញ៕
តាម VOV5 – វិទ្យុសម្លេងវៀតណាម