
ប្រធានរដ្ឋ Tran Dai Quang ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតឥណ្ឌា លោកParvathaneni Harish
នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ឯកអគ្គរដ្ឋទូតឥណ្ឌា លោក Parvathaneni Harish ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង លោក Lee Hyuk ឯកអគ្គរដ្ឋទូត Micronesia លោក Carlson D.Apis ឯកអគ្គរដ្ឋទូត Latvia លោក Maris Selga ឯកអគ្គរដ្ឋទូត Guinea – Bissau លោក Malam Sambu មកជូនសារតាំងចំពោះប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ក្នុងឱកាសមកបំពេញបេសកកម្មការទូតប្រចាំនៅវៀតណាម។ បន្ទាប់ពីពិធីជូនសារតាំងនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតនិមួយៗ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម