ព័ត៌មាន

ប្រធានព្រឹទ្ធសភាកម្ពុជា ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

ដំណើរទស្សនកិច្ចនេះ គឺជាសកម្មភាពនយោបាយការបរទេសដ៏សំខាន់ រួមចំណែកពង្រឹងភាពស្អិតរមួត និងភាពជឿជាក់រវាងគណបក្សទាំងពីរ រដ្ឋទាំងពីរ និងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ។

  សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ (រូបថត៖ VNA)

តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច សាយ ឈុំ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រឹទ្ធសភាពព្រះរាជាណាចក្រកម្ពុជា ដែលអញ្ជើញទៅបំពេញទស្សនកិច្ច​នៅរដ្ឋធានី Ha Noi  ចាប់ពីថ្ងៃទី ២៤ ដល់ ២៦ ខែតុលា

ដំណើរទស្សនកិច្ចនេះគឺជាសកម្មភាពនយោបាយការបរទេសដ៏សំខាន់រវាងរដ្ឋសភាវៀតណាម និងព្រឹទ្ធសភាកម្ពុជាក្នុង ឆ្នាំ២០២២​ ជា ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា កម្ពុជា-វៀតណាម ក្នុងឱកាសខួបលើកទី ៥៥ ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ (ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៩៦៧) រួមចំណែកក្នុងការពង្រឹងភាពស្អិតរមួត និងការជឿទុកចិត្តរវាងគណបក្សទាំងពីរ រដ្ឋពីរ និងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ៕


top