ព័ត៌មាន

ប្រធានបទនៃវេទិកាសេដ្ឋកិច្ច​ពិភពលោកស្តីពីអាស៊ាន​ ២០១៨ ​គឺជាក់ស្តែងនិង​ឆ្លើយតប​តាមផល​ប្រយោជន៍​រួមរបស់​ប្រទេសជាតិ​


 ទិដ្ឋភាពនៃកិច្ចពិភាក្សាតុមូលស្តីពីសន្និសីទវេទិកាសេដ្ឋកិច្ចស្តីពីអាស៊ាន (WEF ASEAN)

 នាថ្ងៃ​ទី២១ ខែសីហា ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ ក្រសួងការបរទេស​បានរៀបចំ​កិច្ចពិភាក្សាតុមូល​ស្តីពីសន្និ សីទវេទិកា​សេដ្ឋកិច្ចស្តីពីអាស៊ាន (WEF AS​EAN​) ។​ នៅក្នុង​សន្និសីទនេះ តំណាង​ស្ថាន​ទូត​និង​អង្គការ​អន្ដរជាតិ​មួយ​ចំនួន​ ដែលបានចូលរួ​មនៅក្នុង WEF ASEAN បានវាយតម្លៃខ្ពស់ចំពោះកា​រត្រៀមរៀបចំសម្រាប់ស​ន្និសីទ WEF ASEAN 2018 របស់វៀតណា​ម ដោយ​បានសង្កត់ធ្ងន់ថា ប្រធានប​ទនៃសន្និ​សីទ​ WEF ASEAN​ ឆ្នាំនេះគឺ​ "អាស៊ាន​ 4.0: ស្មារតីសហគ្រាសនិងប​ដិវត្តន៍ឧស្សាហកម្ម​លើកទី៤” គឺជាក់​ស្តែងនិង​ឆ្លើយ​តបជាមួ​យកា​រ​យក​ចិត្តទុក​ដាក់របស់​បណ្តាប្រ ទេសអាស៊ាននិងប្រទេសមួយចំ​នួនលើទូទាំងពិភពលោក។​ ប្រទេស​ទាំងអស់​ក៏បា​ន​សម្ដែង​ការគាំទ្ររបស់ខ្លួនរួមទាំងឲ្យដឹងថា នឹងសហការយ៉ាងជិត​ស្និទ្ធជាមួយវៀត ណាម​ដើម្បី​រៀប​ចំឱ្យបា​នល្អ​និង​ធានាឱ្យមានការចូលរួម ប្រកបដោយ​ប្រសិទ្ធភាព​របស់​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​នៃប្រទេស​នានា​នៅក្នុង​សន្និ​សីទ​នេះ។​
 
អញ្ជើញ​ឆ្លើយសម្ភាសជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម អនុរដ្ឋមន្ត្រី​ការ​បរទេស​វៀត​ណាម​និង​ជាប្រធាន​គណៈចាត់តាំងសន្និសីទ លោក Bui ​Thanh Son បានសង្កត់ធ្ងន់ថា៖ “ប្រធា​នបទរបស់ WEF ASEA​N: "អាស៊ាន ​4.0: ស្មារតីរបស់សហគ្រាសនិងបដិ​វត្តន៍ឧស្សាហកម្មលើកទី​៤”  បាន​ដោះស្រាយ​បញ្ហានៃកា​រ​តភ្ជាប់​ជាមួយ​ សហគមន៍អាស៊ាននិងតភ្ជា​ប់សហគមន៍អាជីវកម្មជាមួយប្រធានបទរបស់​ WEF។ ទន្ទឹម​ជាមួយ​គ្នា​នោះ​​ យើងក៏បា​នរៀបចំវេទិកាដាច់ដោយឡែកសម្រាប់ការប​ង្កើតអាជីវកម្ម។ លើសពីនេះទៅ​ទៀត  យើង​ក៏បាន​​ស្នើសុំឱ្យ​ WEF រៀបចំវេទិការធុរកិច្ចកំពូ​ល មួយនៅវៀត​ណាម​សម្រាប់​ពិភាក្សា​អំពីវិធី​សាស្ត្រ​អាជីវកម្ម​វៀត​​ណាម​ឆ្លើយតបទៅនឹងបដិវត្តន៍ឧ​ស្សាហកម្ម 4.0 យ៉ាងដូ​ចម្ត៉េច”​។
 
សន្និ​សីទ WEF ASEAN  នឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និសីទជាតិ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ខែកញ្ញាឆ្នាំ ២០១៨​ ។ ហើយ WEF ASEAN ជាវេទិកា​មួយ​សម្រាប់​ថ្នាក់​ដឹក​នាំពិភព​លោក​និង​អាជីវកម្ម​ជួរមុខ​ពិភពលោក​និង​តំបន់​ ចែករំលែកនូវគំនិត គោលនយោបាយនិងវិ​ធានការនានាដើម្បីអភិវឌ្ឍការចា​ប់ផ្តើមអា​ជីព ឆ្លៀត​យក​ឱកាស​ក៏ដូចជា​សហប្រតិបត្តិការដើម្បីដោះ​ស្រាយបញ្ហាឧស្សាហកម្ម​៤.០ ដែល​បាន​ដាក់​ចេញ​សម្រាប់​ប្រទេស​អាស៊ាន​និងសម្រាប់​តំបន់​តែម្ត​ង​៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top