ព័ត៌មាន

ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នារសៀលថ្ងៃទី ៣១ សីហា ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនលោក Zhao Leji បានមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចូលរួមពិធីអបអរសាទរខួបលើកទី ៨០ នៃទិវាបដិវត្តន៍ខែសីហានិងទិវាបុណ្យជាតិវៀតណាម ថ្ងៃទី ២ ខែកញ្ញា និងអញ្ជើញជាអធិបតីសម័យប្រជុំលើកទី ១ នៃគណៈកម្មការសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមនិងសភាប្រជាជនចិន។
គណៈប្រតិភូវៀតណាមបានទទួលស្វាគមន៍ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនលោក Zhao Leji នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai (រូបថត៖ TTXVN)

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក He Wei បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោក Zhao Leji នៅវៀតណាមលើកនេះ គឺជាឱកាសមួយដើម្បីបក្សនិងរដ្ឋាភិបាលចិន ផ្ញើសារអបអរសាទរចំពោះបក្ស និងរដ្ឋាភិបាលវៀតណាមក្នុងឱកាសខួបលើកទី ៨០ នៃទិវាបុណ្យជាតិ បង្ហាញពីការយកចិត្តទុកដាក់របស់ចិនចំពោះទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ក៏ដូចជាជំរុញការកសាងសហគមន៍ចែករំលែកអនាគត ចិន-វៀតណាម ប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ។ ដំណើរទស្សនកិច្ចនេះក៏បានបង្ហាញពីការគាំទ្រយ៉ាងខ្លាំងក្លា និងមនោសញ្ជេតនាជិតស្និទ្ធរបស់ចិនចំពោះវៀតណាម; អះអាងសារច្បាស់អំពីការគាំទ្រទៅវិញទៅមក រួមគ្នាតស៊ូលើមាគ៌ាសង្គមនិយម អនុវត្តការយល់ឃើញរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ កសាង សហគមន៍ចែករំលែកអនាគតចិន-វៀតណាមប្រកបដោយសារៈសំខាន់ជាយុទ្ធសាស្ត្រក្នុងកម្ពស់ថ្មីមួយ៕


top